More

    រថយន្តកុងតឺន័រ បើកបុកគូថរថយន្តបាឡែន រុញទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម បណ្ដាលឲ្យបាក់ រួចបើករត់គេចខ្លួនបាត់

    spot_img

    ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តកាមរីបាឡែនមួយគ្រឿងពេញទំហឹងរួចរុញទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបណ្ដាលបាក់ដល់ដី សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចមុខបុរីមួយកន្លែង បញ្ឆិតខាងមុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្តោយផ្លូវណតប្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញខណ្ឌ។

    តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅមុខបុរីកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2O-0016ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបម្រុងបត់ចូលក្នុងបូរី ខណ:នោះក៍មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនធ្វើដំណើរមកពីក្រោយ ជ្រុលទៅបុករថយន្តកាមរីបាឡែនពីក្រោយពេញទំហឹងរួចរុញទៅបុកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមដែលនៅអែបចិញ្ចើមផ្លូវបណ្ដាលឱ្យបាក់រាបដល់ដី ចំណែករថយន្ត បាឡែនរងការខូចខាតយ៉ាងដំណំ ។ឯរថយន្តកុងតឺន័រឃើញសភាពមិនស្រួលបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកបំណែកបាក់បែកពីរថយន្តមួយចំនួននៅនឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្ត បាឡែនបានបើករថយន្តយកទៅទុកនៅផ្ទះក្នុងបុរី ក្បែរកន្លែងកើតហេតុខាងលើ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លឺងកើតហេតុ រួចបានរាយការណ៍ទៅជំនាញ ចំណែកបង្គោលស្លាកសញ្ញាចរាចរណ៍មិនដឹងខាងណាទទួលខុសត្រូវ ដោយភាគីបង្កបានរត់គេចខ្លួនបាត់ នៅតែភាគីរងគ្រោះ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img