More

    កម្លាំងសមត្ថកិច្ចនគរបាលខេត្តកែប សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះទប់ស្កាត់ក្រុមឈ្មួញ អនាធិបតេយ្យ ដែលវាស់វែង ទន្ទ្រានដីរដ្ឋក្នុងដីដែនអភិរក្សជល់ផលទួលស្រង៉ាំ

    spot_img

    (ខេត្តកែប)នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកែប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកែប បានចុះប្រតិបត្តិការទប់ស្កាត់បទល្មើសទន្ទ្រានដីរដ្ឋក្នុងដែនអភិរក្សជលផលទួលស្រង៉ាំ ដែលស្ថិតនៅទួលស្រង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោកវរសេនីយ៍ឯក ង៉ែត ទូច បានអោយក្រុមអ្នកព័ត៌មានយើងដឹងថា កិច្ចព្រឹត្តិការណ៍នេះដែរ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិសុធារដ្ឋ ស្នងការនគរបាលខេត្តកែបនិងមានការចូលរួមពីលោកឆាង ឆៃអភិបាលរងស្រុកដំណាក់ចង្អើរទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ និងលោកចក់ ស៊ីនាថ នាយផ្នែកជលផលដំណាក់ចង្អើរ និងដំណាក់ស្តេចនៃខ័ណ្ឌរដ្ឋបាលជលផលខេត្តកែប ព្រមទាំងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានចុះទៅទប់ស្កាត់ក្រុមឈ្មួញអនាធិតេយ្យដែលបានចុះវាស់វែងដីរដ្ឋដែនអភិរក្សជីវៈចម្រុះជលផលទួលស្រង៉ាំ ដែលស្ថិតត្រង់ចំណុចបណ្តោយម៉ាត់ព្រែក ឋិតក្នុងភូមិទួលស្រង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងប្រឆាំងបទល្មើសសេដ្ខកិច្ចនិងជាគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអោយដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានជនអនាធិបតេយ្យមួយក្រុមជិះរថយន្តសេរីទំនើបៗ កំពុងដើរវាស់វែងដីរដ្ឋយ៉ាងអនាធិតេយ្យក្នុងដែនអភិរក្សជលផល ក្នុងបំណងដើម្បីលក់អោយឈ្មួញ ភ្លាមៗនោះ លោកបានស្នើសុំគោលពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ ធារដ្ឋ ស្នងការនគរបាលខេត្តកែប និងមានការសម្រប់សម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតផងនោះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច សហការជាមួយនឹងអាជ្ញាធរស្រុកមន្ត្រីជំនាញ ចុះទប់ស្កាត់ និងសួរនាំបុគ្គលដែលពាក់ព័ន្ធក្នុងករណីចុះវាស់វែងដីរដ្ឋដែនអភិរក្សជលផល លោកឆាង ឆៃ អភិបាលរងស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា ក្រុមឈ្មួញដែលចុះមកវាស់ដីរដ្ឋក្នុងដែនអភិរក្សនេះ គឺមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដីនិងមន្ត្រីជំនាញគ្រប់ផ្នែកឡើយ ។
    បន្ទាប់ពីកម្លាំងចម្រុះចុះមកដល់ទីតាំង បានឃើញមនុស្សមួយក្រុម ដែលទើបនិងចេញពីធ្វើសកម្មភាពវាស់វែងដីរដ្ឋក្នុងដែនអភិរក្សថ្មីៗ ដូចនេះកម្លាំងចម្រុះ បានឃាត់សួរនាំពីសកម្មភាពវាស់វែងដីរដ្ឋក្នុងដែនអភិរក្ស ហើយក្នុងនោះក៏មានបុគ្គលម្នាក់ឈ្មោះសោម កែវម៉ារ៉ាត់ ដែលអះអាងថាខ្លួន ជាអ្នកតំណាងម្ចាស់ដី ជាមួយនោះផងដែរ លោកឆាង ឆៃ អភិបាលរងស្រុក បានអញ្ជើញអ្នកពាក់ព័ន្ធខាងលើ ទៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីសួរនាំបន្ត សូមបញ្ជាក់ថា ឈ្មោះសោម កែវម៉ារ៉ាត់រូបនេះ ត្រូវបានគេស្គាល់ថា ជាមន្ត្រីប៉ូលិសនាយកដ្ឋានអង្គរក្សផងដែរ ចំណែកប្រជាពលរដ្ឋដែលស់នៅភូមិទួលស្រង៉ាំ បានអះអាងថាដីដែនអភិរក្សដែលគេកំពុងវាស់វែងក្នុងបំណងនិងលក់អោយអ្នកផ្សេងនេះ ដើមឡើយគឺជាដីរបស់ពួកគាត់ធ្លាប់កាន់កាប់ តែក្រោយមកដីនេះត្រូវបានរដ្ឋអំណាចកាត់ចូលជាតំបន់អភិរក្សជីវៈចម្រុះ ដែលមានគ្រប់គ្រងដោយខ័ណ្ឌរដ្ឋបាលជលផលកែប តែអ្វីដែលពួកគាត់ហួសចិត្តនោះ បែជាលិចមុខបុគ្គលមួយចំនួនមកអះអាងថាជាដីរបស់ខ្លួន ហើយថាខ្លួនទិញពីអ្នកនេះ ទិញអ្នកនោះទៅវិញ ការធ្វើបែបនេះ ពួកគាត់ថាជារឿងអយុត្តិធម៌សម្រាប់ពលរដ្ខដូចពួកគាត់ដែលជាម្ចាស់ដីដើម បើជ្រុលដាក់ជាសម្បត្តិរដ្ឋ គួរតែរក្សាជាសម្បត្តិតែម្តងទៅកុំអោយមានបុគ្គលកាន់កាប់ឯកជន ។

    អ្នកស្រីសឹង ឈឿន តំណាងអោយពលរដ្ឋចំនួន១៤គ្រួសារ ដែលរស់នៅភូមិឃុំខាងលើ បានអោយក្រុមអ្នកព័ត៌មានយើងដឹងថា ចំពោះសកម្មភាពក្រុមឈ្មួញចុះវាស់វែងបែបអនាធិបតេយ្យគ្មានអាជ្ញាធរចូលរួមដឹងឮបែបនេះ ពួកគាត់មានតែរាយការជូនសមត្ថកិច្ច អោយជួយទប់ស្កាត់សកម្មភាព ដែលក្រុមឈ្មួញលួចធ្វើផ្ទុយអំពីច្បាប់ រំលងអាជ្ញាធរដែនដី ដើរវាស់វែងដីរដ្ឋស្រែកតែអំចិត្តបង្កបញ្ហាដល់ពលរដ្ឋក្នុងមូលដ្ឋាន ម៉្យាទៀតក្រុមដែលមកចុះវាស់វែងខាងលើនេះ មានទាំងឈ្មួញទិញដី និងក្រុមការងារអ្នកដើរវាស់ដី ហើយជិះសុទ្ធតែរថយន្តសេរីទំនើបៗថែមទៀត

    តែទោះយ៉ាងណាក៏ដោយក្រុមការងារសារព័ត៌មានយើងមិនទាន់ដឹងថា ក្រុមបក្សពួកដែលព្យាយាមរំលោភយកដីរដ្ឋដែនអភិរក្សលក់ទិញខាងលើថាជាអ្នកណាអោយពិតប្រាកដនៅឡើយនោះទេ ព្រោះករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រៀវសួរនាំវែងមុខបន្តទៀត។ដោយ ហង្សសុភាព

    spot_img

    អត្ថបទទាក់ទង

    spot_img