More

    រវល់លាងម៉ូតូ ក្មួយនិងកូន ទៅលេងទឹកលង់ស្លា.ប់ នៅស្រុកអូរជ្រៅ

    spot_img

    បន្ទាយមានជ័យ៖ ឪពុកមានាំក្មួយ និងកូនទៅលេងទឹករវល់លាងម៉ូតូក្មួយលង់ទឹកស្លាប់ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង 17 និង00នាទីល្ងាច ថ្ងៃទី18 ខែកញ្ញា ឆ្នាំ 2021 នៅចំណុចស្ពាន អាងរូង ភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយាមនជ័យ។

    សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រួយ ចរិយា ភេទស្រី អាយុ07ឆ្នាំរស់នៅភូមិ ផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    មុនពេលស្លាប់វេលាម៉ោងប្រហែល16និង30នាទីឪពុកមាឈ្មោះ ឡាយ ប៊ុនរិទ្ធ ភេទប្រុសអាយុ36ឆ្នាំ បាននាំកូនបង្កើតនិងជនរងគ្រោះត្រូវជាក្មួយ មានគ្នាសរុប03នាក់ជិះម៉ូតូទៅលេងទឹកអាងរូងពេលដល់ចំនុចកើតហេតុឪពុកមាបានកំពុងលាងម៉ូតូបានបណ្តោយអោយកូន និងក្មួយលេងទឹកជាមួយគ្នា មួយសន្ទុះមកស្រាប់តែបាត់ក្មួយ គាត់សង្ស័យថាក្មួយលង់ទឹកហើយគាត់បានចុះរាវរកក្នុងទឹកប្រហែល30នាទីទើបរកឃើញ.ហើយបាននាំជនរងគ្រោះមកសង្គ្រោះនៅមន្ទីពេទ្យមណ្ឌលសុខភាពសិង្ហតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់មុនមកដល់មណ្ឌលសុខភាព។

    ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច សន្និដ្ឋានថាសពពិតជាលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img