More

    បុរសម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែរថយន្តកុងតឺន័រ បើកមកទាក់ដៃចង្គូតដួល កិ.នស្លា.ប់យ៉ាងអាណោ.ចអា.ធ័ម

    spot_img

    ភ្ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូលេីដងផ្លូវត្រូវរថយន្តកុងតឺន័របេីកវ៉ាជែងទាក់ដៃចង្កូតដួលរួចកិន ហេីយបេីកគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខបុរីសន្តិភាព២ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

    ជនរងគ្រោះឈ្មោះជឹម ចន្ថា ភេទប្រុសអាយុ៣៨ឆ្នាំ ។

    តាមប្រភពពត៌បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1 FR-7041 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយវ៉ាជែងធ្វេីឱ្យប៉ះដៃចង្កូតម៉ូតូជនរងគ្រោះដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់ស្រមោល។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងសម្រួលចរាចរណ៍និងយកម៉ូតូទៅរក្សាទុកចំណែកសពត្រូវបានក្រុមគ្រូពេទ្យយកទៅតម្កល់ទុកនៅវត្តសិនរងចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img