More

    បុរសម្នាក់ជិះម៉ូតូលឿន​ មិនប្រយ័ត្នជ្រុលបុករថយន្តស៊េរីទំនើប កំពុងឈប់ភ្លើងស្តុបពីក្រោយពេញទំហឹងបណ្តាឲ្យរងរបួស

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿងបើកមកឈប់ភ្លើងស្តុបត្រូវបុរសម្នាក់ជិះម៉ូតូម៉ាក pcx មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកនិងកញ្ចក់រថយន្តខាងក្រោយរងរបួសយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចស្តុបប៉ិស្តិ៍ទឹកល្អក់៣ តាមបណ្តោយផ្លូវ ១៨២ កែងនឹងផ្លូវ ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមនុស្សប្រុសស្រីមួយក្រុមបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកVOL VOពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BP-5599ដំណើរតាមបណ្តោយផ្លូវ ១៨២ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ ២៥៣ បានឈប់រងចាំភ្លើងស្តុប ខណ:នោះក៍មានបុរសម្នាក់ជិះម៉ូតូម៉ាក pcx មួយគ្រឿងមនុពណ៌សពាក់ស្លាកលេខភ្នំពេញ1GY-3091ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូបោកផ្ទប់នឹងកញ្ចក់រថយន្តផ្នែកខាងក្រោយបណ្ដាលឲ្យបែករងការខូចខាត និងរងរបួសយ៉ាងដំណំ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្ទាប់មកក៏មានសំណាងខាងភាគីម៉ូតូចុះមកដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលគ្នាបន្តទៀតក្រោយមកខាងភាគីម៉ូតូបានចេញសំណងចំនួន១,៨០០ ដុល្លារទៅឲ្យខាងភាគីរថយន្តដើម្បីប្រញាប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img