More

    នារីរូបស្រស់ពីរនាក់ បើករថយន្ត range roverមេឃកំពុងភ្លៀង ជ្រុលទៅបុករថយន្តvigo 

    spot_img

     

    ភ្នំពេញ: នារីរូបស្រស់ពីរនាក់បើករថយន្តស៊េរីទំនើបម៉ាក range rover មួយគ្រឿងមេឃកំពង់ភ្លៀងក៍ជ្រុលទៅបុករថយន្ត toyota hillux vigo ពាក់ស្លាកលេខរដ្ឋ ពីក្រោយ ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ហើយបើករថយន្តចេញពីកន្លែងកើតហេតុ ត្រូវម្ចាស់រថយន្តរងគ្រោះដេញឃាត់ជាប់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២១នៅចំណុចមុខអនុវិទ្យាល័យជាស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត toyota hillux vigo មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ17-2-0432ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ បានបង្អង់ល្បឿនតិចៗខណៈមានរថយន្តជាច្រើនគ្រឿងបើកបង្អង់នៅខាងមុខបន្តកន្ទុយគ្នា ខណ:នោះដែរស្រាប់តែមាននារីរូបស្រស់ពីរនាក់បើករថយន្តស៊េរីទំនើបម៉ាកrange roverមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BF-0768ធ្វើដំណើរមកពីក្រោយជ្រុលទៅបុករថយន្ត vigo ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។បន្ទាប់មកភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នា មួយសន្ធុះក្រោយមកខាងភាគីរថយន្តបង្កបានទំនាក់ទំនងទៅខាងសាច់ញាតិឲ្យចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការសម្រុះសម្រួលគ្នាជាបន្តទៀតជាមួយភាគីរងគ្រោះបន្ទាប់មកក៏មានការចរចាត្រូវគ្នាបញ្ចប់រឿងរួចបើករថយន្តចេញរៀងៗខ្លួន៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img