More

    បើករថយន្តបុក ទ្រូងផ្លូវបាក់អស់មួយកង់ នាំគ្នារុញយកមកប្លុងចោលក្នុងសាលាបឋមសឹក្សាទួលគោក

    spot_img

    ភ្នំពេញ: រថយន្ត lexus rx330 មួយគ្រឿងបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រលប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹង ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។បន្ទាប់មកម្ខាស់រថយន្តប្រជាពលរដ្ឋជាច្រើននាក់នាំជួយរុញចូលក្នុងសាលាបឋមសឹក្សាទួលគោក នាំគ្នាគេចខ្លួនបាត់អស់។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត lexus rx330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AO-5972ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៥២៨ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលរលំអស់មួយកង់។ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ត្រូវបានម្ចាស់រថយន្តនិងប្រជាពលរដ្ឋជាច្រើននាក់នាំគ្នារុញរថយន្តយកមកប្លុងចោលក្នុងសាលារៀនបឋមសឹក្សាទួលគោករួចនាំគ្នាគេចខ្លួនបាត់អត់ ។បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នារាយការណ៍ជូនសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img