More

    មានមន្ត្រីយោធាមួយក្រុម នាំគ្នាចូលទៅវ៉ាស់វែងដីបោះបង្គោលរបង កាត់ដីប្រជាពលរដ្ឋកំពុងរស់នៅ មុខអង្គរ នាំឲ្យមានការភ្ញាក់ផ្អើល

    spot_img

    សៀមរាប ÷ ព័ត៌មានបឋម កាលពីព្រឹកមិញនេះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា កាលពីវេលាម៉ោង ៩.៣០នាទី ព្រឹកថ្ងៃចន្ទទី ១៣ ខែកញ្ញាឆ្នាំ ២០២១ នេះមានមន្ត្រីយោធាមួយក្រុមដឹកនាំដោយ លោកវរសេនីយ៍ ទោជួន វណ្ណា ( ការិយាល័យរងកងវិស្វកម្មនៃយោធភូមិភាគទី ៤ ) បានដឹកនាំកងកម្លាំងទៅបោះបង្គោល កាត់នៅក្នុងដីប្រជាពលរដ្ឋមានចំនួន ៣២ គ្រួសារ កំពុងរស់នៅ ដោយមិនដឹងមូលហេតុ នឹង មិនបានផ្ដល់ដំណឹងជាមុន ប្រការនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅទីតាំងនោះមានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ជាខ្លាំង ទីតាំងនោះស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ។

    ទាក់ទងនឹងព័ត៌មាននេះសារព័ត៌មានយើងខ្ញុំ មិនទាន់មានការបំភ្លឺណាមួយពីលោក ជួន វណ្ណានៅឡើយទេព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។ដោយ ប៊ុន ហឿន

     

    spot_img

    អត្ថបទទាក់ទង

    spot_img