
ប៉ៃលិន៖ នៅរសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន. ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត. ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត រួមនិងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនកងទ័ពជួរមុខឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា~ថៃ ភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីចូលរួមសម្រាលការលំបាក គ្រាវិបត្តិជំងឺកូវីដ១៩ កំពុងកើតឡើង។
ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងកម្លាំង ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
លោកជំទាវបានផ្សព្វផ្សាយអប់រំ និងអំពាវនាវដល់កងកម្លាំងទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាត ដ៏កាចសហាវបំផុត ដែលពិភពលោកនាពេលនេះ មិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយទេ។
សូមបងប្អូនកុំធ្វេសប្រហែស មើលស្រាលលើជំងឺកូវីដ១៩ ឱ្យសោះ សូមបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចែលអាល់កុល ពិសេស ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ