More

    តូចចិត្ដមានជម្ងឺប្រចាំកាយ ក៏សម្រេចផឹកថ្នាំពុលសម្លាប់ខ្លួន

    spot_img

     

    ខេត្តបាត់ដំបង! បុរសម្នាក់ព្រោះតែតូចចិត្ដនិងខ្លួនឯងមានជម្ងឺប្រចាំកាយ ក៏សម្រេចផឹកថ្នាំពុលសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិត។

    សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី០៣ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

    ជនរងគ្រោះដែលបានធ្វើអត្តឃាតដោយ(ផឹកថ្នាំបាញ់ស្មៅ) បណ្តាលឲ្យស្លាប់នេះមានឈ្មោះ ឡុង គាង ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

    សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលអោយបុរសខាងលើឈានដល់ធ្វើអត្តឃាតដោយផឹកថ្នាំស្មៅសម្លាប់ខ្លួនឯងនេះ ដោយសារតែបុរសរូបនោះខឹងតូចចិត្តនឹងខ្លួនឯងមានជម្ងឺប្រចាំកាយ ទើបសម្រេចចិត្តផឹកថ្នាំពុលស្លាប់តែម្តង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើ កោសល្យវិច័យរួចបានប្រគល់សាកសពអោយទៅខាងសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img