More

    សមត្ថកិច្ចឃា.ត់ខ្លួនជនសង្ស័.យ ជនជាតិចិន១៤នាក់និងដកហូតបានកាំ ភ្លើ.ងវែ.ងខ្លី៧ដើមបន្ទាប់ពីបានផ្ទុះអាវុ.ធផ្ទួនផ្ទួនគ្នាពាក់ព័ន្ធករណីចា.ប់ជំរិត..

    spot_img

     

    ខេត្តព្រះសីហនុ÷(ព័ត៌មានបន្ថែម)ផ្ទុះអាវុធជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ /ខេត្តព្រះសីហនុ។

    យោងតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានប្រាប់ឲ្យបណ្ដាយសារព័ត៌មានFKnewsដឹងថាមុនពេលកើតហេតុប្រទះឃើញរថយន្តម៉ាកអូឌីពណ៌សមិនចាំផ្លាកលេខបើកបរដោយបុរសជនជាតិចិនបទចូលនៅក្នុងសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយហើយក៏ស្មានថាជាភាវភ្លាមភ្លាមនោះមានកម្លាំងសមត្ថកិច្ចស៊ីវិលមកដល់ហើយក៏ស្រាប់តែផ្ទុះអាវុធផ្ទួនផ្ទួនគ្នាតែម្ដងទៅដោយមិនទាន់ដឹងពីមូលហេតុអ្វីនោះទេ។ក្រោយពេលកើតហេតុ លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានដឹកនាំកម្លាំងចម្រុះក្នុងនោះក៏មានវត្តមានមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងអធិការក្រុងបានរួមគ្នាចុះឡោមព័ទ្ធបង្រ្កាបទីតាំងសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ និងបានឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិចិន១៤នាក់ដកហូតបានកាំ ភ្លើងវែងខ្លីចំនួន៧ដើមទើបដឹងថាពាក់ព័ន្ធករណីចាប់ជំរិតនិងប្រើប្រាស់អាវុធខុសច្បាប់
    នៅក្នុងខេត្តព្រះសីហនុ។

    គួរបញ្ជាក់ផងដែរថាក្នុងប្រតិបត្តិការបង្រ្កាបខាងលើនេះ សមត្ថកិច្ចជំនាញ បានរំដោះជនរងគ្រោះ ចំនួន ០១នាក់ ភេទប្រុស (ជនជាតិចិន) និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ១៤នាក់ (ស្រី០១នាក់) ។

    +ចាប់យកវត្ថុតាងរួមមាន៖
    ១/ អាវុធវែង ចំនួន ០១ដើម ម៉ាក AK47 ពណ៌ខ្មៅ, បង់ ចំនួន០២ , គ្រាប់ ចំនួន ៦៥គ្រាប់

    ២/ អាវុធវែង ចំនួន ០១ដើម ម៉ាក M4 ពណ៌ខ្មៅ, បង់ ចំនួន០១, គ្រាប់ ចំនួន ៣០គ្រាប់

    ៣/ អាវុធខ្លី ចំនួន ០២ដើម ម៉ាក K54 ពណ៌ខ្មៅ, បង់ចំនួន ០២

    ៤/ អាវុធខ្លី ចំនួន ០១ដើម ម៉ាក K59 ពណ៌ខ្មៅ បង់ ចំនួន ០១

    ៥/ អាវុធខ្លី ចំនួន ០១ដើម ម៉ាក CF98 ពណ៌ខ្មៅ, បង់ ចំនួន ០១

    ៦/ អាវុធខ្លី ចំនួន ០១ដើម ម៉ាក RoLo ពណ៌ស, គ្រាប់ ចំនួន ០៤គ្រាប់

    ៧/ គ្រាប់អាវុធខ្លីចម្រុះមួយចំនួន

    ៨/ រថយន្ត ចំនួន ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0199

    បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បាន
    បញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី។ដោយ វ៉ាន នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img