More

    ជនសង្ស័យម្នាក់ធាក់ម៉ូតូបុរសវ័យចំណាស់ម្នាក់ផ្តួលរួចលេីកជិះគេចខ្លួនត្រូវពលរដ្ឋដេញចាប់បាន

    spot_img

     

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វេីសកម្មភាពធាក់ម៉ូតូបុរសវ័យចំណាស់ម្នាក់ផ្តួលរួមលេីកជិះគេចខ្លួនកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងត្បូងស្ពានច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហេីយព្យាយាមគេចខ្លួនរហូតមកដល់ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមនទេីបបានបងប្អូនប្រជាពលរដ្ឋដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ច។

    ជនសង្ស័យឈ្មោះជារស្មី ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។


    ម៉ូតូជនរងគ្រោះម៉ាកគុប មូល ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ1CY 3365។
    តាមប្រភពព័ត៌មានពីយុវជន២នាក់ដែលឃេីញហេតុការបានឱ្យដឹងថា មុនពេលកេីតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញពីផ្សារច្បារអំពៅ ស្រាប់តែប្រទះឃេីញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូដឹកក្មេងតូចម្នាក់ ខណៈមកដល់គល់ស្ពា នច្បារអំពៅស្រាប់តែមានជនសង្ស័យម្នាក់ឈរលេីដងផ្លូវលោតមកធាក់ម៉ូតូជនរងគ្រោះឱ្យដួលរួចលេីកជិះម៉ូតូគេចខ្លួនបាត់ ភ្លាមនោះរូបគេក៏ជិះដេញតាមពីក្រោយរហូតទាន់ តែជនសង្ស័យនៅតែបន្តគេចខ្លួន ថែមទាំងទាក់ម៉ូតូគេដួលបណ្តាលឱ្យរងរបួសទៀតផង ។

    សាក្សីដដែលបន្តថា ភ្លាមនោះរូបគេក៏លេីកម៉ូតូបន្តដេញជនសង្ស័យទៀតរហូតទៅដល់ផ្លូវ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទេីបបងប្អូនប្រជាពលរដ្ឋជួយស្ទាក់ចាប់ជនសង្ស័យបានតែម្តង។

    ក្រោយកេីតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ដេីម្បីចាក់ការតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img