More

    សង្វែ.កណា.ស់!!យុវជនម្មាក់ត្រូវបានរថយន្តមិនចាំម៉ាកបើកបុ.កស្លា.ប់លើកំណាត់ផ្លូវជាតិលេខ៣

    spot_img

    ភ្នំពេញ: យុវជនម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ គួរឲ្យអាណោចអធម៌ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមិនចំាម៉ាកបើកឆ្លងផ្លូវទៅបុកទាំងកំរោលប៉ើងជាច្រើនម៉ែត្រ ឯរថយន្តបង្កបើករត់គេចខ្លួនបាត់។

    ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិ លេខ៣ ចំណុចមុខបុរីពិភពថ្មី៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ហម សំណាងភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុមានស្រុកកំណើតភូមិថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ។ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០២១ ពាក់ស្លាក លេខកំពង់ឆ្នាំង1L.3431ជិះតែម្នាក់ឯង។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនចាំម៉ាកបើកឆ្លងផ្លូវពីកើតទៅលិចក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលម៉ូតូផ្នែកខាងឆ្វេងប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងតែម្តង។ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើក បន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់វិញ។ដោយឡែកសពជនរងគ្រោះខាងលើសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img