More

    សង្ស័យតែដង្កូវស៊ីភ្នែកអស់ទេ ! ទើបគ្មានសមត្ថកិច្ច បង្រ្កាបឆ្នោតវៀតណាមខុសច្បាប់ មេឆ្នោតវៀតណាមយីហោM9999កំពុងសប្បាយកេីបលុយ

    spot_img

    ភ្នំពេញ ៖ ពិតជាខ្លាំងមែនម្ចាស់ឆ្នោតវៀតណាមដែលល្បីឈ្មោះ​ M9999កំពុងដេីរដាក់ឱ្យកូនកញ្ច្រែកអង្គុយកត់រីកដុះដាលដូចផ្សិតក្នុងខណ្ឌសែនសុខ តែមិនដែលឃេីញអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបសោះ ឬមួយទីតាំងល្បែងស៊ីសងទាំងនោះ ជាឆ្នាំងបាយរបស់សមត្ថកិច្ច ទុកធ្វើមានធ្វើបានផ្ទាល់ខ្លួន ។

    ប្រជាពលរដ្ឋបានបង្ហេីបថា ទីតាំងកត់កន្ទុយលេខខុសច្បាប់ជាច្រេីនកន្លែងដែលគេស្គាល់ថារបស់លោកហេងឡាលីន និងមានសញ្ញាសំគាល់M9999 នៅ ខាងក្រោយស្ថាននីយ៍ប្រេងឥន្ទនៈកាលតិចច្រកចូលផ្សារជិតណាន និងជាប់របងប្រេងឥន្ទនៈតេលា ខាងលិចផ្ទះសំណាក់ទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ដោយកំពុងបេីកទទួលភ្ញៀវចូលចាក់ជាហូរហែរនិងបេីកចំហរដោយមិនទាន់ឃេីញមានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះទៅបង្ក្រាបនោះទេរឺក៏ម្ចាស់ទីតាំងសែនក្បាលទឹកត្រូវហេីយទេីបស្ងាត់បែបនេះ។

    សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ។ តែយ៉ាងណា គេមើលឃើញថា បទបញ្ជារបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ  តែផ្ទុយទៅវិញ លោកម៉ុវ ម៉ានិត អភិបាលខណ្ឌសែនសុខហាក់មិនស្តាប់បញ្ជា បែជាបណ្តោយឱ្យល្បែងស៊ីសងខុសច្បាប់ជាច្រេីនជាពិសេសល្បែងឆ្នោតវៀតណាមតែម្តងរីកដុះដាលដូចផ្សិតទៅហេីយ។
    ចាំមេីលលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខនិងមានសមត្តិភាពបង្ក្រាបទីតាំងខាងនេះបានរឺយ៉ាងណា?

    ប្រជាពលរដ្ឋ សំណូមពរលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងលោក​ ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ មេត្តាចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នេះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រដ្ឋាភិបាល ព្រោះល្បែងស៊ីសងជាប្រភពនៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ដោយ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img