More

    អាជ្ញាធរក្រុងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងចុះអនុវត្តទៅលើទីតាំងក្រុមហ៊ុនជេ អេន ធី ដែលណែនាំច្រើនលើកហើយនៅតែបន្តចត់យានយន្តទទឹងផ្លូវបង្កការកក់ស្ទះពិបាកក្នុងការធ្វើដំណើរ

    spot_img

    ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១លោកជួប សីហា មន្ត្រីសាលាក្រុងតំណាងឱ្យ លោក អុី សុខឡេងអភិបាលក្រុងព្រះសីហនុបានដឹកនាំគណៈបញ្ជាការឯកភាពក្រុងចុះអនុវត្តទៅលើទីតាំងរបស់ក្រុមហ៊ុន ជេ អេន ធី ដែលនៅតាមបណ្ដោយផ្លូវលេខ៧០១ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    លោក ជួប សីហា ដែលជាមន្ត្រីសាលាក្រុងបានប្រាប់បណ្ដាញសារព័ត៌មានFKnews តាមរយៈTelegramបានឲ្យដឹងថា ការអប់រំនិងណែនាំកុំឲ្យពួកគាត់ធ្វើការចតយានយន្តនៅលើក្រានីតនិងនៅលើចិញ្ចើមផ្លូវសាធារណៈតែក្រុមហ៊ុនខាងលើមិនស្ដាប់តាមការណែនាំរបស់ក្រុមការងារ ហើយនៅតែបន្តចតយានយន្តនៅលើផ្លូវសាធារណៈដដែលបង្កឱ្យកកស្ទះចរាចរណ៍និងប៉ះពាល់ដល់អ្នករួមដំណើរផងដែរវាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សុភណ្ឌភាពសាធារណៈទៀតផង។ ហើយ ម្ចាស់ទីតាំងក្រុមហ៊ុនជេ អេន ធី ខាងលើនេះបានគាស់ថ្មក្រានីតដែលជាគម្រោងផ្លូវទាំង៣៤ខ្សែរ របស់ប្រមុខរាជរដ្ឋាភិបាលដោយមិនមានការអនុញ្ញាតពីគណៈកម្មាធិការនិងអាជ្ញាធរពាក់ព័ន្ធ។

    ក្នុងនោះលោកបានគួរបញ្ជាក់ផងដែរថាការណែនាំក្រុមហ៊ុនខាងលើជាច្រើនដងមកហើយនេះជាលើកចុងក្រោយហើយរដ្ឋបាលក្រុងសម្រេចទី១.តម្រូវឲ្យម្ចាស់ទីតាំងខាងលើជួសជុលថ្មក្រានីតដែលបានគាស់ឲ្យខូចខាតឲ្យបានដូចដើមវិញ ទី២.តម្រូវឱ្យម្ចាស់ទីតាំងខាងលើផ្អាករាល់សកម្មភាពអាជីវកម្មជាបណ្ដោះអាសន្នរហូតដល់ម្ចាស់ក្រុមហ៊ុនខាងលើនេះជួសជុលការខូចខាតរួចរាល់ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធនឹងអាជីវកម្មទៅជួបក្រុមការងារក្រុងនិងគណៈកម្មាតំបន់ឆ្នេរ រៀងរាល់ម៉ោងធ្វើការនៅរដ្ឋបាលក្រុងព្រះសីហនុទី៣.មិនអនុញ្ញាតឱ្យក្រុមហ៊ុនខាងលើយកចិញ្ចើមផ្លូវទ្រូងផ្លូវមកធ្វើជាចំណតឯកជនជាដាច់ខាត ទី៤.ម្ចាស់ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានចំពោះការបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋដោយចេតនាទាំងអស់ព្រមទាំងទទួលខុសត្រូវចំពោះការឡាយវីដេអូបង្ខូចកេរ្តិ៍ឈ្មោះកិត្តិយសមន្ត្រីមុខងារសាធារណៈចំពោះមុខច្បាប់និងទី៥.ក្នុងករណីម្ចាស់ទីតាំងខាងលើមិនគោរពតាមការណែនាំណាមួយរបស់ក្រុមការងារនោះក្រុមការងារនិងអនុវត្តនីតិវិធីច្បាប់ជាបន្ត៕ដោយ លោក វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img