More

    លួ.ចផ្លោះរបងចូលលួចកាត់ខ្សែភ្លេីងនៅឃ្លាំងអេតចាយត្រូវឆ្លងចរន្តអគ្គិសនីឆ.ក់ស្លា.ប់

    spot_img

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពផ្លោះរបងឃ្លាំងអេតចាយមួយកន្លែងចូលកាត់ខ្សែភ្លេីងប៉ះចំខ្សែមានចរន្តភ្លេីងបណ្តាលឱ្យឆក់ស្លាប់គៀបជាប់នៅលេីដំបូល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី០៣ខែកញ្ញា ឆ្នាំ ២០២១ នៅចំនុច ឃ្លាំង អេតចាយមួយកន្លែង ដែលស្ថិតនៅ ផ្លូវបេតុង ក្រុម៤ ភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

    ជនរងគ្រោះឈ្មោះ សូ សែ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅ ភូមិកើតហេតុខាងលើ មាន ស្រុកកំណើតនៅ ខេត្តស្វាយរៀង។

    តាមប្រភពព័ត៌មានពីឈ្មោះ សុីម ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ បានឱ្យដឹងថានៅមុនពេលកើតហេតុ រូបគាត់និងប្រពន្ធ កំពុងតែ អង្គុយលេង នៅលើផ្លូវ វេងស្រេង មុខហាង សាគូរ៉ា ភូមិ ជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានឈ្មោះ សម្ភស្ស ភេទប្រុស ហៅអាស្មាក់ អាយុ៣១ឆ្នាំបាន មកប្រាប់ គាត់ឱ្យជួយទៅ ប្រាប់ ថៅកែ ការងារ កន្លែងចាស់ ជាកន្លែងកើតហេតុ ថាឈ្មោះ សូ សែ ភេទប្រុស អាយុ៤២ឆ្នាំ បានឆក់ខ្សែភ្លើងបណ្ដាលឱ្យស្លាប់ នៅ ក្នុង ឃ្លាំង បាត់ទៅហើយ លឺ ដូចនោះ រូបគាត់ក៏បានចូល ទៅ ក្នុង ឃ្លាំង រួច បិទ ប៉ារែតភ្លើង ពេល បិទប៉ារែត ភ្លើង រួចហើយ ក៏ក្រលេក មើលទៅ លេីក៏បាន ឃើញ ជនរងគ្រោះ គាបជាប់ នៅលើ ឆ្នឹម ដំបូលឃ្លាំង ស្លាប់បាត់ទៅហើយ។
    បច្ចុប្បន្នសពរង់ចាំគ្រូពេទ្យយកសំណាកនឹងធ្វើកោសល្យវិច្ច័យនិងទាក់ទងទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img