More

    សមត្ថកិច្ចឃា.ត់ខ្លួ.នជនសង្ស័.យ ជនជាតិចិន 4 នាក់យកទៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយប្រើប្រាស់អាវុ.ធខុសច្បា.ប់

    spot_img

    ក្រុងព្រះសីហនុ៖ ម្លាំងសមត្ថកិច្ចអធិការក្រុងសហការណ៍ជាមួយកម្លាំងស្នងការនគបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកវរៈសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុបានឃាត់ខ្លួនជនជាតិចិន04នាក់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 9 និង 30 នាទីយប់ថ្ងៃទី01ខែកញ្ញាឆ្នាំ 2021តាមបណ្ដោយផ្លូវឯករាជ្យផ្លូវ(លេខ 100)កែងផ្លូវ ២០០ក្បែរធនាគារABA ស្ថិតក្នុងព្រំទល់សង្កាត់02និងសង្កាត់04 ក្រុង/ខេត្តព្រះសីហនុ។

    យោងតាមកម្លាំងសមត្ថកិច្ចបានប្រាប់អោយ FKnewsTV ដឹងថាមុនពេលកើតហេតុប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចដោយបានឃើញជនជាតិចិនចំនួន ២ ក្រុម កំពុងតែមានទំនាស់ពាក្យសម្ដីទាក់ទិននិងរឿងលុយជាមួយគ្នាបង្កជាហិង្សា និងភាគីជម្លោះម្ខាងទៀតមានអាវុធនៅក្នុងដៃផងដែរ កើតហេតុនៅតាមបណ្ដោយផ្លូវ ៥០២ ជិតរង្វង់មូលតោពីរ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីពាក់ព័ន្ធនឹងរឿងលុយ អស់រយៈពេលប៉ុន្មានម៉ោងកន្លងមក ភាគីមួយក្រុមដែលមានអាវុធនៅក្នុងដៃនោះបាននាំគ្នាឡើងរថយន្តមួយគ្រឿងម៉ាក lexus GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF7554ចេញពីចំណុចកើតហេតុឆ្ពោះឡើងទៅផ្លូវឯករាជ្យ ខណៈដែលរថយន្តខាងលើបានធ្វើដំណើរទៅដល់ចំណុចផ្លូវបំបែកជាបួនទល់មុខ ABA Bank ក៏ត្រូវបានសមត្ថកិច្ចដឹកនាំដោយលោកវិរៈសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុសហការជាមួយនឹងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើការស្ទាក់ឃាត់រថយន្តខាងលើនិងឃាត់ខ្លួនបុរសជនជាតិចិនចំនួន 04 នាក់ ដកហូតបានអាវុធម៉ាករ៉ូឡូចំនួន១ដើម នាំយកទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុដើម្បីសួរនាំនិងកសាងសំណុំរឿងទៅតាមនីតិវិធី៕ដោយ វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img