More

    បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូលឿនបុកពេញទំហឹងដួលអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកCRVមួយគ្រឿងឆ្លងឆ្លើយមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងបណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្ររងរបួសធ្ងន់។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចមុខបុរីជីបម៉ុងលែន តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្មុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកCRVមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2O-4855ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវត្រឡប់ក្រោយវិញ ខណ:នោះក៏មានបុរសម្នាក់ជិះម៉ូតូធន់ធំមួយគ្រឿងម៉ាក kawasaki ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ1GT-2207ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលអូសជាច្រើនម៉ែត្រទៅបោកស៊ុំដើមឈើបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកតៃកុងរថយន្តឃើញសភាពមិនស្រួលបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img