More

    សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងស៊ីសង(អាប៉ោង)មួយកន្លែងឃាត់ខ្លួនមនុស្ស០៦នាក់ បញ្ជូនទៅតុលាការ

    spot_img

    (ខេត្តបាត់ដំបង) កម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាលបាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ អាប៉ោង ) ០១ ករណី បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៦ នាក់។

    លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៤និង៤២ នាទី កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ នៅ ចំណុច ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង ។

    ជាមួយកិច្ចប្រតិបត្តិការ នេះដែរសមត្ថកិច្ចជំនាញបាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៦ នាក់រួមមាន!
    ១-ឈ្មោះ យឹម សារ៉េត ហៅ សួន ប៉ារ៉ា ភេទប្រុស អាយុ ៥៨ ឆ្នាំ មានទីលំនៅ ភូមិ ស្វាយអាត់ ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្ត ពោធិ៍សាត់
    ២- ឈ្មោះ ឈឺន រ៉ាង ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅ ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង
    ៣- ឈ្មោះ ស៊ីម អូន ភេទ ប្រុស អាយុ ៦២ ឆ្នាំ មានទីលំនៅ ភូមិ មុខរាហ៍ ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង
    ៤- ឈ្មោះ យិន ង៉ែត ភេទប្រុស អាយុ ៦៣ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃវាំង ឃុំ តាលោ ស្រុក តាលោសែនជ័យ ខេត្ត ពោធិ៍សាត់
    ៥- ឈ្មោះ នួន គោ ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង
    ៦- ឈ្មោះ សយ សុផល ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ ភូមិ ក្តី ស្នួល ឃុំ ត្រពាំង ជង ស្រុក បាកាន ខេត្ត ពោធិ៍សាត់ ។

    / វត្ថុតាង ដកហូត រួម មាន ៖
    – មេ អាប៉ោង ចំនួន ០១ គ្រាប់
    – ចាន សម្រាប់ បង្វិល មេអាប៉ោង ចំនួន ០២
    – ផ្តិល ជ័រ សម្រាប់ គ្រប អាប៉ោង ចំនួន ០១
    – ធុង ជ័រ ដាក់ ដី សម្រាប់ ទ្រ ចាន អាប៉ោង ចំនួន ០១
    – កម្រាល សម្រាប់ ចាក់ អាប៉ោង ចំនួន ០១
    – ម៉ូតូ ចំនួន ០២ គ្រឿង

    ក្រោយពីឃាត់ខ្លួនជនប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ខាងលើ រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហា នេះ ត្រូវបានការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាង សំណុំ រឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img