More

    ពិតជារពឹសដៃជាប់គុកបានសម្រេចម៉ែន! បុរសម្នាក់លួចថតស្រីៗងូតទឹកហើយគម្រាមចែកចាយរូបភាពបើមិនឱ្យរួមរក្ស

    spot_img

    កណ្តាល៖ បុរសម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកម្លាំងជំនាញគ្រឿងញៀន ស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីលួចថតស្រីៗងូតទឹក ហើយគម្រាមចែកចាយរូបភាពជាសាធារណៈ បើមិនឱ្យរួមរក្ស តែជនរងគ្រោះមិនព្រមក៏ប្តឹងទៅសមត្ថកិច្ច។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កុសល្យ វាស្នា (វាសនា) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអំពិលទឹក ឃុំ​កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចស្ពានដែក ឃុំព្រែក​ទន្លាប់​ ស្រុកលើកដែក ខេត្តកណ្តាល ដោយយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន ២ផ្សេងគ្នា។

    សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ កុសល្យ វាស្នា ក្រៅពីប្រព្រឹត្តអំពើមិនគប្បីនៅក្នុងសង្គម ក៏ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន និងមានកាន់កាំភ្លេីងខុសច្បាប់ ដែលតែងតែបង្កភាពភ័យខ្លាចដល់អ្នកភូមិនៅពេលយប់ ដោយជននេះតែងតែលួចទៅមេីលស្រ្តីៗក្នុងភូមិងូតទឹក និងប្រេីទូរស័ព្ទលួចថតផងដែរ។ លេីសពីនេះជនសង្ស័យថែមទាំងគម្រាមដល់ស្រ្តីរងគ្រោះមួយចំនួនដោយនិយាយថា បេីមិនព្រមឱ្យរំលោភទេជនសង្ស័យរូបនេះ នឹងធ្វើការចែកចាយរូបភាពដែលខ្លួនលួចថតបានជាទីសាធារណៈ។

    ជនសង្ស័យរូបនេះ កន្លងមកធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហេីយ(ជួញដូរគ្រឿងញៀន) ប៉ុន្តែពេលដែលចេញពីពន្ធនាគារវិញមិនព្រមកែខ្លួន ថែមទាំងមិនខ្លាចសមត្ថកិច្ចលើសដេីម។ បច្ចុប្បន្ន ជនជាប់ចោទត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅដាក់ពន្ធនាគារខេត្តកណ្តាលតាមនីតិវិធី៕ឆាយ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img