More

    បុគ្គលិកក្រុមហ៊ុនអគ្គិសនី០២នាក់បានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយសន្លប់ស្តូកស្តឹងជាប់លើបង្គោលភ្លើង

    spot_img

    បុគ្គលិកក្រុមហ៊ុនសាងសង់បណ្ដាញអគ្គីសនី ចំនួន០២នាក់ត្រូវបានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយសន្លប់ស្តូកស្តឹងជាប់នៅលើបង្គោលភ្លើង ខណៈដែលកំពុងចុះបំពេញការងារ។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧ និង៥០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវវាលស្រែ១០០ ស្ថិតក្នុងភូមិស្លាកែត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ប្រភពបានបន្តថា នៅមុនពេលកើតហេតុ គេឃើញបុគ្គលិកក្រុមហ៊ុនសាងសង់បណ្ដាញអគ្គីសនីជាច្រើនបានចុះតបណ្ដាញខ្សែភ្លើងនៅលើបង្គោលភ្លើងដែលទើបនិងតម្លើងថ្មី ដោយឡែកបង្គោលដែលឆក់នោះ គឺមានបុគ្គលិកប្រមាណជាពីរទៅបីនាក់ប៉ុណ្ណោះដែលកំពុងនៅតបណ្តាញនៅលើបង្គោលភ្លើងមួយនោះ ហើយនៅពេលកើតហេតុជនរងគ្រោះបាននិយាយអាយកូមទៅកាន់ភាគីម្ខាងទៀតអោយភ្ជាប់ភ្លើងដើម្បីតេស្តមើលភ្លើង ភ្លាមនោះទំនងភាគីខាងជនរងគ្រោះមិនទាន់បានដកខ្លួនគម្លាតចេញពីបណ្តាញខ្សែភ្លើងធំផង ក៏ស្រាប់តែភ្លើងបុកមកបណ្តាលអោយឆក់សន្លប់ស្តូកស្តឹង ភ្លាមនោះបុគ្គលិកម្នាក់ទៀតបានស្ទុះទៅជួយក៏ត្រូវឆក់ជាប់ទៅនឹងបង្គោលភ្លើងទាំងពីរនាក់តែម្តង។

    ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានក្រុមការងារបស់ក្រុមហ៊ុនសាងសង់បណ្តាញអគ្គិសនីសហការគ្នាដោយនាំយករថយន្តស្ទូច មកឡើងរំដោះយកជនរងគ្រោះទាំងពីរនាក់ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img