More

    រថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីប ម៉ុង បើកបត់ឆ្លងផ្លូវបុកម៉ូតូកិ-នបុរសម្នាក់បែកក្បា-លធ្លា-យខួរស្លា-ប់យ៉ាងរន្ធ-ត់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីប ម៉ុង បើកបត់ឆ្លងផ្លូវទៅបុករូចកិនអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ០៩ និង ១០នាទីយប់ថ្ងៃទី២៧ ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ កែងផ្លូវ ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    សពរងគ្រោះមានកាតជាប់នឹងខ្លួន១សន្លឹក ឈ្មោះ រីក សុខខេង ភេទប្រុសអាយុប្រមាណ៣០ ឆ្នាំជាង។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីប ម៉ុង មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ5A-0726ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ៣២៧ បានបត់ឆ្វេងដៃទៅទិសខាងកើត ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CM-2121ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បីងទៅជើងបុកហើយកិនអូសជនរងគ្រោះជាច្រើនម៉ែត្របណ្តាលឲកយបែកក្បាលធ្លាយខួរស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌។បន្ទាប់មកតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ឃើញសភាពមិនស្រួលបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img