More

    យុទ្ធនាការចាក់វ៉ាក់ សាំងដល់កុមារ និងយុវវ័យ ចាប់ ពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំដុសទីពីរនៅសាខាកាកបាទក្រហម ខេត្តកោះកុង

    spot_img

     

    កោះកុង÷យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុ១២ ដល់១៧ឆ្នាំ ដុសទីពីរនៅបរិវេណសាខាកាកបាទក្រហមខេត្ត កោះកុង ចាប់ពីថ្ងៃទី ២៥ មកដល់ថ្ងៃទី ២៧ នេះ គេបានសង្កេតឃើញមន្ត្រីកងរាជអាវុធ ហត្ថ ប្រចាំការ ការពារសន្តិសុខនៅទីនោះ បានធ្វើឱ្យប្រជាពល រដ្ឋក៏ដូចជាកុមារនិងយុវជនជា ច្រើន បានកោតសរសើរ ខណៈពេលគេឃើញទិដ្ឋភាព ដោយ មានការយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើកុមារដែលធ្វើដំណើរមកទទួលចាក់វ៉ាក់សាំង ខណៈពេលកុមារមានធុរៈក្នុងការធ្វើដំ ណើរចូលទទួលវ៉ាក់សាំង ។

     

    យោងតាមការលើកឡើង សរសើរតៗគ្នាថា បើមានមន្ត្រីជាច្រើនល្អដូចមន្ត្រីក្មេងរូបនេះ ប្រហែលជាពលរដ្ឋសប្បាយចិត្តយ៉ាងណានោះទេ ! ខ្លួនក្មេង ចរិតល្អ សុភាពរាបសារ មិនប្រកាន់វណ្ណៈ រហ័ស រហួន និងយកចិត្តទុក ដាក់ខ្ពស់ ក្នុងការជួយសម្រួលទៅដល់ក្មេងដែលមានទុក្ខធុរៈក្នុងការធ្វើដំណើរ ទាំងចូលមកទទួលវ៉ាក់សាំង នឹងទាំងការចេញដំណើត្រឡប់ទៅផ្ទះវិញ ។

    គួរបញ្ជាក់ផងដែរថា ក្រុមប្អូនៗកុមារ និងយុវវ័យ រួមទាំងអាណា ព្យាបាលដែលនាំកូនមកទទួលវ៉ាក់សាំងដុសលើកទីពីរនេះ បានបង្ហាញអារម្មណ៍ ដោយទឹកមុខរំភើបរីករាយ ប្រកបដោយភាពជឿជាក់គ្រប់គ្នាថា ពួកគាត់ស្វែង យល់មកទទួលសាំងនេះដោយ ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ ។
    ក្នុងនោះដែរ ប្អូនៗ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីត- ១៩ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្ដេចតេជោហ៊ុនសែន ដែលលោកបានគិតគូរស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះសម្ដេចបានគិតគូរកវ៉ាក់សាំង មកចាក់ជូនដល់កុមារនិងយុវវ័យបន្ថែមទៀត ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img