More

    បើករថយន្តពាក់ស្លាកលេខ នគរបាល បត់ឆ្លងផ្លូវមិន ប្រយ័ត្នម៉ូតូលឿនបុកបណ្ដាលឲ្យបុរសម្នាក់ដួលរងរបួសធ្ងន់

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តវីហ្គោ មួយគ្រឿងពាក់ស្លាកលេខនគរបាល បិតឡូហ្គោ POLICE បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមកក្រោយលឿនចាប់ហ្វ្រាំងមិនទាន់ដៃចង្លូតម៉ូតូទៅបុកប៉ះនិងស្ពាល់រថយន្តខាងមុខខាងឆ្វេងបណ្ដាលឲ្យដួលបោកទៅនិងថ្នល់រងរបូសធ្ងន់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ និង២០ នាទីយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២១ នៅចំណុចមុខផ្សារសិនជូរី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញខណ្ឌ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត វីហ្គោ មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខនគរបាល2-8058 បិតឡូហ្គោ POLICE ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបតឆ្វេងដៃ ត្រឡប់ក្រោយវិញដោយខ្វះការប្រុងប្រយ័ត្ន ក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1M-5971ធ្វើដំណើរមកវិញក្រោយលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលដៃចង្កូតទៅបុកប៉ះនឹងស្ពាល់រថយន្តខាងមុខខាងឆ្វេងបណ្ដាលឲ្យដួលបោកទៅថ្នល់រងរបួសធ្ងន់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យសង្ក័ម៉ារីបានមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែក អ្នកបើកបររថយន្តស្លាកលេខនគរបាល បានបើករថយន្តតាមរថយន្តសង្គ្រោះបន្ទាន់មកមន្ទីរពេទ្យដែរដើម្បីទៅមើលជនរងគ្រោះ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់មន្ទីរពេទ្យមើលជនរងគ្រោះ ដើម្បីងាយស្រួលឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img