More

    សកម្មភាពមនុស្សធម៌នេះ បានឆក់យកបេះដូងប្រជាពលរដ្ឋនៅរដូវcovid 19

    spot_img

     

    ខេត្តព្រះសីហនុ៖ សកម្មភាពមនុស្សធម៌របស់សមាគមអ្នកគាំទ្រសន្តិភាពសាខាខេត្តព្រះសីហនុនៅតែបន្តនាំយកអំណោយផ្ដល់ជូនដល់បុរសម្នាក់ដែលមានជំងឺប្រចាំកាយដោយមិនអាចដើរបាន ហើយក្នុងការនាំយកអំណោយរបស់សមាគមអ្នកគាំទ្រសន្តិភាពសាខាខេត្ត ដឹកនាំដោយលោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព (ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុ និងលោក លឹង សំបូរប្រធានសមាគមសាខាក្រុង រួមជាមួយឯកឧត្តម ឡាយ ចាន់ណារ៉េត សមាជិកគណៈកម្មាធិការកណ្ដាលសមាគម ព្រមទាំងសមាជិក សមាជិកាអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩)តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ាន់ កាម៉ុល ប្រធានសមាគមអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩)និងឯកឧត្តម មឿន ប៊ុនហេង អគ្គលេខាធិការសមាគមអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩)បានចុះសួរសុខទុក្ខ ព្រមទាំង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួនរបស់សមាគមអ្នកគាំទ្រសន្តិភាព (ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុ បានផ្ដល់ជូនបងប្រុសដែលឈ្មោះ វ៉ែន ធឿន អាយុ ៥១ឆ្នាំ ដោយមានជំងឺប្រចាំកាយ ដែលមានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយកំពុងតែជួបទុក្ខលំបាកជាខ្លាំង នៅជីវភាពខ្វះខាតស្បៀងអាហារ ហើយសព្វថ្ងៃនេះរូបគាត់មានជំងឺទៀតផងដោយហេតុដូចនេះហើយ សមាគមអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩)បាននាំយកអំណោយបន្តិចបន្តួច ដើម្បីជួយសម្រួលក្នុងការលំបាកបានមួយរយៈពេលផងដែរ ហើយការនាំយកអំណោយខាងលើនេះនៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

    នាឱកាសនោះលោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព (ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម វ៉ាន់ កាម៉ុល និងឯកឧត្តម មឿន ប៊ុនហេង ដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។

    ជាមួយគ្នានោះផងដែរលោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុ ក៏បានអំពាវនាវសុំឱ្យបងប្រុសចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ មានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ការពារ )(៣កុំ)។

    ហើយសូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្ដល់ជូនដល់បងប្រុស វ៉ែន ធឿន ដែលមានអាយុ ៥១ឆ្នាំទទួលបាន៖
    អង្ករ ៥០គីឡូក្រាម,មីម៉ាម៉ា ១កេស,ត្រីខ ១យួរ,ទឹកត្រី ១យួរ,ទឹកសុីអុីវ ១យួរ,ប្រេងឆា ១ដប,ស្ករស ១គីឡូ,ប៊ីចេង ១គីឡូ,កាហ្វេ ១កញ្ចប់ធំ,ទឹកដោះគោឆៅ ១យួរ,ទឹកសុទ្ធ ១កេស,ម៉ាស់ ១ប្រអប់ និងថវិកាចំនួន ៦០ម៉ឺនរៀល៕ដោយ វា៉ន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img