More

    បើកម៉ូតូកង់បីឥណ្ឌា បុកម៉ូតូឆ្លងផ្លូវ ជ្រុលធ្លាក់ទៅចូលត្រាំទឹកប្រឡាយស្អុយទាំងថ្ងៃ

    spot_img

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូកង់បីបេីកបុករងការខូចខាតចំណែកម៉ូតូកង់បីជ្រុលធ្លាក់ប្រឡាយទឹកស្អុយ សំណាងមិនមានរងរបួស។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ ។


    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IW 4914 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតឆ្លងផ្លូវភ្លាមនោះស្រា ប់តែមានបុរសម្នាក់បេីកឡាំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HV 3501 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលបុកម៉ូតូបណ្តាលឱ្យរងការខូចខាត ហេីយបានជ្រុលទៅធ្លាក់ចូលប្រឡាយទឹកស្អុយសំណាងមិនមានមនុស្សរងរបួស។
    ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយយកទៅជួសជុលរៀងខ្លូនបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img