More

    នៅក្រុងប៉ោយប៉ែត ជនជាតិចិន វៀតណាម និងខ្មែរប្រុស.ស្រី ចំនួន08នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

    spot_img

    បន្ទាយមានជ័យ៖ ជនជាតិចិន វៀតណាមនិងខ្មែរស្រី.ប្រុសចំនួន08នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀននៃខេត្តបន្ទាយមានជ័យបង្រ្កាបនិង ឃាត់ខ្លួនបានក្រោមការការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ្ត បានពន្លាតដែនដីបន្តករណីបញ្ញើអីវ៉ាន់ (គ្រឿងញៀន)ខុសច្បាប់។


    ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី25 ខែសីហា ឆ្នាំ2021ដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ្ត បានពន្លាតដែនដីបន្តករណីបញ្ញើអីវ៉ាន់ (គ្រឿងញៀន) ខុសច្បាប់នៅចំណុចមុខសាលារៀនព្រហ្មនិមិត្ត ក្នុងភូមិក្បាលស្ពាន1 សង្កាត់-ក្រុងប៉ោយប៉ែត។


    ប្រភពព័ត៌មានបញ្ជាក់ថា ជនសង្ស័យជាជនជាតិចិនទាំង08នាក់រួមមាន 1.ឈ្មោះ ឆូយ ប៊ុនវុធ ភេទប្រុស ,2.ឈ្មោះ សាំង ស៊ីហ្គង់)ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិចិន, 03.ឈ្មោះ ហ្វូ ស៊ីនមីងភេទប្រុស អាយុ47ឆ្នាំ ជនជាតិចិន, 4.ឈ្មោះ ងូយិន ធិ ទូយ៉េត ទ្រិញភេទស្រី ជនជាតិវៀតណាម, 05.ឈ្មោះ យុ ឡាងភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន, 6.ឈ្មោះ វូ បីង បីង ភេទប្រុស អាយុ23ឆ្នាំ ជនជាតិចិន, 07.ឈ្មោះ ទូ មីងសាំង ភេទប្រុស អាយុ24ឆ្នាំ ជនជាតិចិន ប្រតិបត្តិការបង្រ្កាបនេះដកហូតបាននៅវត្ថុតាងចាប់យកមាន ម្សៅម៉ត់ស សង្ស័យជាកេតតាមីន1 (មួយ) កូនថង់តូច។


    ក្រោយសួរនាំបឋមកំលាំងជំនាញបានបន្តឈានទៅត្រួតពិនិត្យបន្ទប់លេខ806 ជាន់ទី8 ក្នុងសណ្ឋាគារអូរមាស ភូមិបាលិលេយ្យ1 សង្កាត់-ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យទី8ម្នាក់ទៀត ឈ្មោះ ហូ ស៊ាវហ៊ុយ ភេទស្រី អាយុ 23ឆ្នាំ ជនជាតិចិន ក្នុងនោះវត្ថុតាងចាប់យកបានមានៈ ថ្នាំគ្រាប់Fifi (ហ្វាយហ្វាយ) ចំនួន 35បន្ទះ , កូនជញ្ជីងថ្លឹងថ្នាំ01, គ្រាប់កាំភ្លើងខ្លី 02គ្រាប់ ។


    ក្រោយពីតេស្តសំណាកបឋម ស្វែងរកជម្ងឺកូវីដ-19 ឃើញថា ជនសង្ស័យទាំង08នាក់នេះ អវិជ្ជមាន(-)។ មន្ទីរប្រឆាំងគ្រឿងញៀននាំយកជនសង្ស័យចំនួន 4នាក់ រួមទំាងសម្ភារៈវត្ថុតាងដកហូតទំាងអស់ ត្រូវបានកំលាំងមន្ទីរប្រឆាំងគ្រឿងញៀន យកទៅបន្តនីតិវិធីនៅមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។


    ដោយឡែកជនសង្ស័យចំនួន 04នាក់ទៀត ព្រមទាំងម្ចាស់ផ្ទះជួលចំនួន 02នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបានលោកព្រះរាជអាជ្ញារងអនុញ្ញាតឲ្យកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ នាំខ្លួនយកមកសួរនាំបន្ត នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img