ទំព័រដើម ទំព័រដើម សូមប្រុងប្រយ័ត្នអ្នកដែលចូលចិត្តលេងស័ព្ទ ស្ត្រីម្នាក់សាកថ្មទូរស័ព្ទបណ្តេីរ ចុចលេងបណ្តេីរ បណ្តាលឆក់ស្លាប់

សូមប្រុងប្រយ័ត្នអ្នកដែលចូលចិត្តលេងស័ព្ទ ស្ត្រីម្នាក់សាកថ្មទូរស័ព្ទបណ្តេីរ ចុចលេងបណ្តេីរ បណ្តាលឆក់ស្លាប់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ ៖ ស្ត្រីជាអាជីវកលក់សាច់មាន់ម្នាក់បានដោតសាកថ្មទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរដោយសារខ្សែភ្លេីងដាច់រលាត់ប៉ះជាមួយបង្គោលដែករោងតូបក៏ឆក់បណ្តាលឱ្យធ្លាក់ពីលេីតូបមកដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះម៉ាន់ ធីដា ភេទស្រីអាយុ៤០ឆ្នាំ មុខរបរលក់សាច់មាន់ ស្នាក់នៅជិតកន្លែងកេីតហេតុ មានស្រុកកំណេីតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតជនរងគ្រោះអង្គុយលក់ដូចសពមួយដងនៅទីតាំងកន្លែងកេីតហេតុលុះមកដល់វេលាកេីតហេតុជនរងគ្រោះបានទាញព្រីដាក់ក្បែរខ្លួនដេីម្បីសាកទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរ តែដោយសារខ្សែភ្លេីងដាច់រលាត់ក៏ប៉ះជាមួយបង្គោលរោងដែក ទេីបឆក់ធ្លាក់ពីលេីតូបរងរបួសធ្ងន់។

ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរបានជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យទេីបដឹកសពមកទីតាំងកន្លែងកេីតហេតុវិញនិងរាយការណ៍ទៅសមត្ថកិច្ចពិនិត្យជាក់ស្តែងរួចប្រគល់ទៅក្រុុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម