ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច ក្រោយពួកគេទាំងពីរនាក់ បានធ្វើសកម្មភាពលួចកាច់សោរ កម៉ូតូម៉ាកហុងដាស្តុបពីពណ៌សពាក់ស្លាកលេខសៀមរាប7324មួយគ្រឿងបានសម្រេចនូវចំណុចក្រុមហ៊ុនវីរៈប៊ុនថាំក្បែរផ្សារថ្មីក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១ និង២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូប្តូស្លាកលេខចាស់ដាក់ស្លាកលេខថ្មីភ្នំពេញ1BM-3547 ហើយជិះគេចខ្លួនរាប់ម៉ោង ត្រូវបានម្ចាស់ម៉ូតូជាជនរងគ្រោះជិះដើររកក៏ប្រទះឃើញចំណាំម៉ូតូខ្លួនឯង តួចបានឃាត់ខ្លួនសង្ស័យម្នាក់ ភ្លាមៗផ្អើលដល់ប្តជាពលរដ្ឋនាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច នៅវេលាម៉ោង២ និង ៣០នាទីយប់រំលងអាធ្រាត្រថ្ងៃខែឆ្នាំដដែល។ នៅចំណុចមុខសាលាអនុវត្តន៍ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំណែកបក្ខពួកម្នាក់ទៀតបានផ្លោះរបងលោតចូលក្នុងសាលារៀនគេចខ្លួនបាត់ រួចក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌទួលគោកចុះមកសួរនាំនៅកន្លែងកើតហេតុភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌដូនពេញឲ្យមកយកជនសង្ស័យដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ កុសល់