ទំព័រដើម ទំព័រដើម ក្រោយពេលមានមនុស្សស្លាប់ អភិបាលក្រុងប៉ោយប៉ែត ដើរប្រមូលស្រាថ្នាំយីហោ តាំង គួយ យកទៅពិនិត្យ

ក្រោយពេលមានមនុស្សស្លាប់ អភិបាលក្រុងប៉ោយប៉ែត ដើរប្រមូលស្រាថ្នាំយីហោ តាំង គួយ យកទៅពិនិត្យ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ អំពីបញ្ហាសុខភាព និង អាយុជីវិតប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលនៃគណៈក្រុងប៉ោយប៉ែត បានដឹកនាំកំលាំងចម្រុះដែលពាក់ព័ន្ធ ចុះទៅតាមទីផ្សារ និង តាមដេប៉ូស្រាវជាច្រើនកន្លែង ដើម្បីដកហូតស្រាថ្នាំចិនសែ សម្រួលសសៃ និងក្រពះ យីហោ តាំង គួយ បានជាច្រើនដប។ សកម្មភាពចុះដកហូតស្រាយីហោ តាំង គួយ នេះ បានធ្វើឡើង បន្ទាប់ពីមានករណីមនុស្សបានស្លាប់ និងរងគ្រោះជាច្រើននាក់ ដោយសង្ស័យថា បានពុលស្រាថ្នាំចិនសែប្រភេទនេះ។

នៅព្រឹកមិញនេះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង លោក សាន វិជ្ជាសារ៉ាវុធ មន្ត្រីជំនាញ បានប្រាប់ឲ្យដឹងថា នៅក្នុងក្រុងប៉ោយប៉ែត គឺមានមនុស្សស្លាប់ចំនួន០៣នាក់ រួមនឹងស្រុកផ្សេងទៀត ក្នុងខេត្តបន្ទាយមានជ័យ គឺសរុបទាំងអស់មានចំនួន០៧នាក់ និងជាង១០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្រោយពេលបានពិសារស្រាថ្នាំចិនសែនេះ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំងកុងត្រូលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ខាងជំនាញលោក កំពុងត្រៀមឧបករណ៍រួចរាល់ហើយ ដើម្បីពិសោធន៍ស្រាថ្នាំចិនសែយីហោ តាំង គួយ នេះ ហើយនៅល្ងាចថ្ងៃនេះ នឹងដឹងលទ្ធផលនៃការពិសោធន៍ជាមិនខាន។

បន្ទាប់ពីកម្លាំងចម្រុះ បានប្រតិបត្តិការចុះដកហូតស្រា ចិនសែ តាំង គួយ តាមផ្សារនិងតាមដេប៉ូមួយចំនួនរួចមក លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត រួមជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងក្រុង និង ខេត្ត បានចុះទៅដល់ទីតាំងបុណ្យសពជនរងគ្រោះ ដែលបានស្លាប់ ដោយសង្ស័យថា ពុលស្រា ឋិតនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។ ក្នុងនោះផងដែរលោក គាត ហ៊ុល រួមជាមួយកម្លាំងចម្រុះ បាននាំយកអំណោយមនុស្សធម៌ និងថវិការមួយចំនួនជួនដល់គ្រួសារនៃសពផងដែរ៕ រូបភាព និងអទ្ថបទ៖ សន សុង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម