More

    បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើប បុកជាមួយនឹងរថយន្តបែន រួចប្រើពាក្យមិនសមរម្យដាក់សារព័ត៌មាន ផ្អើលដល់សមត្ថកិច្ច

    spot_img

     

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបើករថយន្តស៊េរីទំនើបម៉ាក CHAVROLETមួយគ្រឿង ទៅបុកជាមួយនឹងរថយន្តបែនមួយគ្រឿងនៅចំណុចស្តុប ២៤ម៉ោងតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៤៥ នាទីយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១។

    តាមប្រភពពីសមត្ថកិច្ចដែលប្រចាំការនៅគោលដៅកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកCHAVROLETពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2I-7887ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិស ដៅពីកើតទៅលិច ដោយចរាចរណ៍ភ្លើងស្តុបខៀវ និងក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តបែនមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3F-3464បើកបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ដោយបំពានភ្លើងស្តុប(ភ្លើងក្រហម )បណ្ដាលឲ្យរថយន្តCHAVROLETខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនសារព័ត៌មានជាច្រើនស្ថាប័នចុះទៅធ្វើការឡាយផ្សាយផ្ទាល់ភ្លាមៗ ស្រាប់តែម្ចាស់រថយន្តស៊េរីទំនើបបានយកទូរស័ព្ទមកថតអ្នកសារព័ត៌មានវិញ ហើយប្រើពាក្យសម្ដីមិនសមរម្យដាក់មកលើបងប្អូនអ្នកសារព័ត៌មានក៏ដូចជាបម្រុងប្រើហឹង្សាផងដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img