ភ្នំពេញ៖ រថយន្តមួយគ្រឿងមិនចាំម៉ាកបើកបោះពួយ ទៅបុកម៉ូតូកង់បីខ្មែរមួយគ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងរបួសធ្ងន់អ្នកបើកបរ ចំណែករថយន្តបង្ករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខ បន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿង ពណ៌ក្រហមធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខបានធ្វើដំណើរមកពីក្រោយ បុកម៉ូតូកង់បីពេញទំហឹងក្រឡាប់ផ្ងារជើងម្ខាង បណ្តាលឲ្យម្ចាស់ ម៉ូតូកង់បីខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ មន្ទីរពេទ្យសួគា៌ដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបង្កមិន បានឈប់ទទួលខុសត្រូវនោះទេ បានបន្តដំណើរទៅមុខទៀតគេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុរួច ក៏បានយកម៉ូតូកង់បីទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ទុករងចាំប្រគល់ជូនម្ចាស់វិញ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល
Ja naprawdę wartość twoją dzieło, Świetny post przeciwciała koronawirus test przeciwciała koronawirus test.