More

    បើកដំណើរការឡើងវិញទីតាំងផ្សារចំនួន ៥៩ ផ្សារ នៅក្នុងក្រុង ស្រុកនៃខេត្តបាត់ដំបង

    spot_img

     

    (ខេត្តបាត់ដំបង) រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតសម្រេចបញ្ចប់ការបិទខ្ទប់ជាបណ្ដោះអាសន្ននឹងបើកដំណើរការឡើងវិញទីតាំងផ្សារចំនួន ៥៩ ផ្សារ នៅក្នុងក្រុង ស្រុកពាក់ព័ន្ធ នៃខេត្តបាត់ដំបង តែត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ · ៣ការពារ ៣កុំ – រស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

    យោងតាមលិខិតនៅក្នុងប្រការ ១/.ត្រូវបានបញ្ចប់ការបិទខ្ទប់ជាបណ្តោះអាសន្ន និងបើកដំណើរការឡើងវិញទីតាំងផ្សារចំនួន៥៩ផ្សារ នៅក្នុងក្រុង ស្រុកពាក់ព័ន្ធ នៃខេត្តបាត់ដំបង ដែលបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ដោយសេចក្តីសម្រេចលេខ ៣៥១/២១ សសរ ចុះថ្ងៃ ព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបាត់ដំបង។

    ប្រការ ២/.ក្រោយពីបើកឡើងវិញ អាជីវករ និងប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលអោយបាន ម៉ឹងម៉ាត់ ជាអាទិ៍ នូវ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កំដៅ និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ · ៣ការពារ ៣កុំ – របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ប្រការ ៣/.សេចក្តីសម្រេច ៣៥១/២១ សសរ ចុះថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវី៨-១៩ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវទុកជានិរាករណ៍។

    ប្រការ ៤/.នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកពាក់ព័ន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលេខត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img