More

    អភិបាលខេត្ត នឹងឯកឩត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ ប្រកាសជួយទិញផ្លែមៀននឹងផ្លែតាង៉ែនពីបងប្អូនប្រជាកសិករនៅខេត្តបាត់ដំបងចំនួន៤តោន

    spot_img

    ខេត្តព្រះវិហារ!មនសិកាក្នុងភាពជាថ្នាក់ដឹកនាំដែលតែងតែចាត់ទុកប្រជាពលរដ្ឋបីដូចជាក្រុមគ្រួសារនឹងសាច់ញាតបង្កើតផ្ទាល់ខ្លួនដែរហើយក៏មិនដែលមានទម្លាប់អាក្រក់ណាមួយនូវពេលដែលប្រជាពលរដ្ឋរបស់ខ្លួនជួបទុក្ខឬក៏ផលលំបាកហើយនៅឈអោបដៃមើលដោយមិនបានជួយនោះឡើយ។ភាពម្ចាស់ការរបស់ថ្នាក់ដឹកនាំដែលប្រសូត្រចេញពីគណបក្សប្រជាជនដោយចាប់ពីថ្នាក់កំពូលរហូតមកដល់ថ្នាក់ក្រោមជាតិដែលមានបេះដូងជាខ្មែរហើយតែងតែជួយខ្មែរដោយបានចាត់ទុក្ខរាល់ការលំបាករបស់បងប្អូនប្រជាកសិករវាគឺជាការលំបាករបស់ខ្លួនផ្ទាល់។


    ដែលភាពជាក់ស្តែងក្រោយប្រជាកសិករនៅខេត្តបាត់ដំបងដែលពួកគាត់បានដាំមៀនរួមនិងតាង៉ែនផងនោះហើយគាប់ជួនរដូវមៀននឹងតាង៉ែនបានផ្តល់ផលវាស្របទៅនឹងស្ថានភាពមួយដែលជំងឺកូវីដ១៩បាននិងកំពុងរីករាលដាល់យ៉ាងពេញបន្ទុកដែលធ្វើឲ្យខេត្តនៅជាប់ព្រំដែនថៃមួយចំនួនឈានទៅដល់កាបិទខ្ទប់ក្នុងរយះពេល១៤ថ្ងៃកត្តាទាំងនេះហើយដែលនិងធ្វើអោយមានភាពកកស្ទុះដល់កសិផលរបស់បងប្អូនប្រជាកសិករ។ពិបាករកទីផ្សារលក់ចេញក្រោយទទួលបានដំណឹងនេះភ្លាមសម្តេចតេជោហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចបានប្រកាសប្រមូលទិញផ្លែមៀនក៏ដូចជាផ្លែតាង៉ែនរបស់បងប្អូនប្រជាកសិករទាំងអស់ដោយមិនឲ្យបងប្អូនប្រជាកសិករណាម្នាក់ដែលដាំបានហើយខាតបង់ឬមួយក៏ទុកឲ្យខួចចោលដោយមិនមានទីផ្សារលក់ចេញនោះឡើយ។


    ដើម្បីចូលរួមជាមួយនឹងប្រមុខនៃរាជរដ្ឋាភិបាលក្នុងកាជួយប្រមូលទិញផ្លែមៀនក៏ដូចជាផ្លែតាង៉ែនរបស់បងប្អូនប្រជាកសិករនៅខាងខេត្តបាត់ដំបងនោះឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារនឹងឯកឩត្តមទី សុវិនថាល់ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តព្រះវិហារនឹងលោកព្រះរាជអាជ្ញារងក្រោមឱវាទរបស់ឯកឩត្តមព្រះរាជអាជ្ញាផ្ទាល់នឹងលោក សេង ហាក់អគ្គនាយកក្រុមផាមខុនដូររួមនឹងលោកសួង សុខហ៊ាងអគ្គនាយកបុរីស្តារហ្គោលផងនោះនៅព្រឹកថ្ងៃទី២១ខែសីហារឆ្នាំ២០២១នេះបានប្រកាសជួយទិញផ្លែមៀននិងផ្លែតាង៉ែនពីបងប្អូនប្រជាកសិករនៅខេត្តបាត់ដំបងប្រមាណជា៤តោនដើម្បីយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងកុមារកំព្រាក្នុងទីរួមខេត្តព្រះវិហារពិសារដោយមិនគិតថ្លៃ។


    លោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ខែសីហារឆ្នាំ២០២១នេះថាចំពោះផ្លែមៀនរួមនិងផ្លែតាង៉ែនដែលបានប្រមូលទិញពីបងប្អូនប្រជាកសិករចំនួន៤តោនខាងលើនេះគឺបែងចែក២តោនទុកសម្រាបចែកជូនបងប្អូនប្រជាពលរដ្ឋនិងកុមារកំព្រាក្នុងទីរួមខេត្តព្រះវិហារពិសារដោយឥតគិតថ្លៃនិងចំនួន២តោនផ្សេងទៀតលោកព្រះរាជអាជ្ញារងថាគឺក្រុមកាងាររបស់លោកនឹងដឹកយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅឯឃុំព្រៃស្រឡិតស្រុកពារាំងខេត្តព្រៃវែង។


    លោកព្រះរាជអាជ្ញារងបានបញ្ជាក់បន្ថែមទៀតថាក្នុងការចែកផ្លែមៀននឹងផ្លែតាង៉ែនចំនួន២តោនជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចកុមារកំព្រាក្នុងទីរួមខេត្តព្រះវិហារនេះនិងប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែសីហារឆ្នាំ២០២១ដោយចាប់ពីម៉ោង៧នឹង០០នាទីព្រឹកនេះតទៅរហូតអស់ពីស្តុកដែលពិធីនេះប្រារព្វធ្វើឡើងនៅទីតាំងរង្វង់មូលក្នុងទីរួមខេត្តព្រះវិហារផ្ទាល់តែម្តង។

    ដោយឡែកផ្លែមាននិងផ្លែតាង៉ែនចំនួន២តោនផ្សេងទៀតដែលក្រុមការងារបស់លោកថានិងត្រូវដឹកយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅឯឃុំព្រៃស្រឡិតក្នុងស្រុកពារាំងនៃខេត្តព្រៃវែងនោះលោកព្រះរាជអាជ្ញារងថានៅមិនទាន់ដឹងថ្ងៃកំណត់នោះនៅឡើយទេតែយ៉ាងណាក៏ដោយលោកព្រះរាជអាជ្ញារងថានិងជូនដំណឹងនូវពេលក្រោយទៀត។

    ជាមួយគ្នានោះដែរលោកព្រះរាជអាជ្ញារងបានលើកឡើងថាគ្មានអ្នកណាដែលស្រលាញ់យើងជាងប្រជាជាតិរបស់យើង
    នោះទេមានតែខ្មែរទេដែលស្រលាញ់ខ្មែរគឺខ្មែរតែមួយបេះដូងតែមួយ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img