More

    សមត្ថកិច្ចបង្ក្រាបទីតាំងខុនដូមួយកន្លែង ចាប់ខ្លួនជនជាតិបរទេសជាង ១០០នាក់ នៅកណ្តាលរាជធានីភ្នំពេញ

    spot_img

    ភ្នំពេញ៖ ព័ត៌មានបឋម កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការឡោមព័ទ្ធ និងបង្ក្រាប និងចាប់ខ្លួនជនជាតិបរទេសចំនួន ១០៤នាក់ (ស្រី ២៤នាក់) កាលពីវេលាម៉ោង ១១:៣០នាទីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីតាំង ខុនដូមួយកន្លែង ផ្ទះលេខ៩៧ ផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា ការចុះបង្រ្កាបទីតាំងខាងលើនេះ ដោយសង្ស័យជាករណីចាប់ជម្រិតតាមប្រព័ន្ធអនឡាញ។ ក្រោយបង្ក្រាបបាន កម្លាំងកងរាជអាវុធហត្ថ បានប្រើប្រាស់រថយន្តក្រុងចំនួន ២គ្រឿង ដើម្បីដាក់ជនសង្ស័យ។ បច្ចុប្បន្ន ពួកគេទាំងនោះ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការពិនិត្យសំណាក និងស្រាវជ្រាវបន្ថែមទៀត៕ដោយ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img