More

    ពិតជាទឹកចិត្តប្រពៃណាស់ លោក ចៅ ឆេន ដែលជានាយក មជ្ឈមណ្ឌលកែសម្ផស្សភ្នំពេញ អង្គរ ប៊ីយូធី បានយកអំណោយ ជូនពលរដ្ឋមួយគ្រួសារ ដែលមានជំងឺមហារីក និងស្លាប់មួយចំហៀងខ្លួន

    spot_img

     

    នៅព្រឹកថ្ងៃទី 19 ខែសីហាឆ្នាំ 2021 នេះ លោកចៅ ឆេន នាយកមជ្ឈមណ្ឌល កែសម្ផស្ស ភ្នំពេញ អង្គរ ប៊ីយូធី បានមានទឹកចិត្តជ្រះថ្លា នាំនូវអំណោយ មួយចំនួនតូច រួមទាំងថវិកា បន្តិចបន្តួច យកទៅជូន អ៊ំស្រី ពីរនាក់ ប្ដីប្រពន្ធដែលមាន ជំងឺមហារីកដោះ រីឯប្ដីមានជំងឺស្លាប់មួយចំហៀងខ្លួន ស្នាក់នៅបន្ទប់ជួល លេខ 6 ដែលស្ថិតនៅភូមិ ៤ សង្កាត់ច្រាំងចំរេះទី 1 ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

    ដោយ លោក ចៅ ឆេន នាយកមជ្ឈមណ្ឌលកែសម្ផស្ស ភ្នំពេញអង្គរ ប៊ីយូធី ឃើញពីទុក្ខលំបាករបស់ អ៊ុស្រី នឹងប្ដី ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរផងនោះ លោកក៏បាននាំយកអំណោយ រួមមានអង្ករ 25 គីឡូ ទឹកសុទ្ធវីតាល់មួយកេះ មីMAMA មួយកេស និងត្រីខ 1 យួរ រួមទាំងថវិកាចំនួន 52 ម៉ឺនរៀល ផងដែរ ។

    នៅក្នុងនោះផងដែរ លោក ចៅ ឆេន ដែលជាម្ចាស់អំណោយ បានបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី 1 នោះទេ ដែល លោកធ្វើជាអំណោយ ជូនដល់ពលរដ្ឋក្រីក្រ ជួបការលំបាកពិតប្រាកដ ដូចអ៊ំ ស្រី និងលោកពូ ។

    លោកបានបញ្ជាក់បន្ថែមថា ការធ្វើអំណោយនេះ គឺលោកតែងតែធ្វើ មួយឆ្នាំម្ដង ឬមួយឆ្នាំពីរដង តាមលទ្ធភាពដែលលោកអាចធ្វើទៅបាន ដើម្បីលើកស្ទួយវប្បធម៌ចែករំលែកឲ្យកាន់តែទូលំទូលាយ ធ្វើឲ្យអ្នកដែលខ្វះខាតមានសេចក្តីសុខ និងសប្បាយរីករាយខ្លាំង។

    សូមបញ្ជាក់ផងដែរថា បើសិនជាបងប្អូនចង់កែសម្ផស្សឱ្យក្មេងជាងវ័យសូមកុំភ្លេច មកមជ្ឈមណ្ឌលកែសម្ផស្សភ្នំពេញ អង្គរ ប៊ីយូធី ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ 271 ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរសព្ទ 093 248 248 / 095 248 248។

    spot_img

    អត្ថបទទាក់ទង

    spot_img