More

    ឆេះតូបលក់នំCAKE យីហោ កូនពៅ ជាប់ស្ទុបថ្នល់បត់ ផ្អើលសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យគេចុះអន្តរាគមន៍បាញ់ពន្លត់ទាំងយប់

    spot_img

     

    ភ្នំពេញ ៖ តូបលក់នំCAKE មួយកន្លែងនៅជាប់ស្ទុបថ្នល់បត់ តាមផ្លូវ២១៧ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះស្ទេីតែទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌដង្កោ ចុះអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ។

    តាមប្រភពព័ត៌មានពីអ្នកជិតខាងក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេលឺសម្លែងផ្ទុះសង្ស័យផ្ទុះកំប៉ុងស៉្បាយ ធ្វើនំCAKEចេញពីខាងក្នុងតូបលក់នំខាងលេី រួចចេញជាអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ រួចក៏រាយការណ៍ជូនសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់អស់ទឹកចំនួន១ឡានក៏រលត់ទៅវិញជាស្ថាពរ ដោយប្រេីពេលពន្លត់ប្រហែល២០នាទីប៉ុណ្ណោះ ហេីយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស និងរាលដាលដល់ផ្ទះអ្នកជិតខាងផងដែរ ។


    បេីតាមសម្ដីបុរសម្នាក់ ដែលជាម្ចាស់តូបលក់នំCAKE ខាងលេី សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់លក់នំCAKE និងសម្ភារៈធ្វេីខួបកំណេីត ហេីយរាល់ពេលព្រលប់មុនអាជ្ញាធរដាក់បម្រាមគោចរ គាត់ក៏បានដោតខ្សែភ្លេីងដេីម្បីក្លាសេនំកុំឲ្យខូច រួចបិតទ្វាត្រឡប់ទៅផ្ទះ សម្រាក ស្រាប់តែនៅថ្ងៃកេីតហេតុក៏កេីតមានអគ្គីភ័យឆាបឆេះតូបរបស់គាត់បែបនេះ ។

    ក្នុងករណីនេះ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងដែរថា មមូលហេតុនៃការឆាបឆេះនេះគឺបណ្ដាលមកពីរ ឆ្លងចរន្តអគ្គិសនី ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img