More

    រថយន្តកុងតឺន័រ បើកចេញក្រុមហ៊ុន បុ.កកិនម៉ូ.តូនិងបុរសម្នាក់បែ.កក្បា.លស្លា.ប់ លើកំណាត់ផ្លូវជាតិលេខ៣

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានបែកក្បាលចេញខួរស្លាប់ក្រោមកង់រថយន្តភ្លាមៗនៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ រួមនិងម៉ូតូមួយគ្រឿងត្រូវរថយន្តកិនខ្ទេច បន្ទាប់ពីជនរងគ្រោះជិះម៉ូតូសុខៗស្រាប់តែរថយន្តកុងកុងតឺន័រ បើកចេញពីក្រុមហ៊ុនបុកនិងកិនពេញទំហឹង កាលពីវេលាម៉ោង០៩ យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខក្រុមហ៊ុន អិលវ៉ាយសុី ឡូជីស្ទីក&ត្រនស្ព័ត ឯ-ក នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរាជធានីភ្នំពេញ។

    ជនរងគ្រោះស្លាប់មានកាតក្រុមហ៊ុន១សន្លឹក ជាប់នៅនឹងខ្លួន មានឈ្មោះ ហ៊ុន សាន់ម៉ៅ ភេទប្រុស អាយុជាង ៣០ ឆ្នាំ ធ្វើការនៅឃ្លាំងកាតុង ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1V-6531ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងចូលមកក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក់FUSOក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3E-7550បើកបរចេញពីក្រុមហ៊ុនខាងលើ ក្នុងទិសដៅពីកើតទៅលិច ឆ្លងមកផ្លូវជាតិលេខ៣ បត់ឆ្វេងដៃទៅទិសខាងត្បូង ចេញក្រៅក្រុង ក៍ជ្រុលទៅបុកកិនម៉ូតូនិងជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់នៅក្រោមកង់រថយន្តនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ៌ម រួមនិងម៉ូតូមួយគ្រឿងរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះបណ្ដុលបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាផ្លូវតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img