More

    លោកជំទាវ មិថុនា ភូថង អភិបាលកោះកុង បានអញ្ជើសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជានេសាទចំនួន ២ឃុំ ក្នុងស្រុកបូទុមសាគរ ចំនួន៣២៧គ្រួសារដែលកំពុងជួបបញ្ហាជីវភាព

    spot_img

    កោះកុង÷នៅថ្ងៃអាទិត្យទី១៥ ខែសីហា ឆ្នាំ២០២១ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អមដំណើរដោយលោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ និងលោកស្រីគ្រី សុភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងចែកអំណោយរបស់លោកជំទាវអភិបាល ខេត្ត ជូនដល់ប្រជានេសាទចំនួន២ឃុំ ប្រមាណជា ៣២៧ គ្រួសារ រួមមាន÷ ឃុំអណ្ដូងទឹក និងឃុំកណ្ដោល ស្ថិតក្និងស្រុកបុទុមសាគរ ។

    មានប្រសាសន៍ក្នុងពិធីសំណេះសំណាល លោកជំទាវអភិបាលខេត្ត បានលើកឡើងថា: ដោយសារបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមិនបានប្រកបរបរចិញ្ចឹម ជីវិត ដោយសារជាប់ចត្តាឡីស័ក ជាប់ការបិទខ្ទប់ផង ថ្ងៃនេះក្រុមការងាររដ្ឋបាលខេត្តនិងរដ្ឋបាលស្រុក បានពាំនាំជាអំ ណោយរួមមានគ្រឿងឧបភោគ បរិភោគ ចែកជូនបងប្អូនទាំង ៣២៧គ្រួសារ ជាការចូលរួមចំណែកកាត់បន្ថយការខ្វះខាត ជាទឹកចិត្តចែករំលែកគ្នាក្នុងគ្រាលំបាក ។

    លោកជំទាវអភិបាលខេត្តមានប្រសាសន៍ទោះក្នុងស្ថានភាពលំបាក បងប្អូនទាំងអស់ត្រូរក្សាអនាម័យ សុខភាពឱ្យបានល្អប្រសើរបន្ថែមទៀត ដោយសារជំងឺកូវីដ- ១៩ កំពុងរីករាលដាលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍ “៣កុំ ៣ការពារ” និង ២ចូលរួម ដើម្បីមូលដ្ឋាន និងជៀសវាងផុតពីជំងឺ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីសហគមន៍មានជីវភាពធូរធារ ។

    សម្ភារ:គ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់ លោកជំទាវ ចែកជូនប្រជានេសាទក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ និងមី១កេស ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img