More

    ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចំនួន03នាក់ និងដកហូតកាំ.ភ្លើ.ងកែ.ច្នែ កាំ.បិទជាច្រើនដើមនៅក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន03នាក់ និងកាំភ្លើងកែច្នែ រួមទាំងកាំបិទជាច្រើនដើមនៅក្រុងប៉ោយប៉ែត បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត នៅរសៀលថ្ងៃទី12 ខែសីហា ឆ្នាំ2021។


    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយមានយកចិត្តទុកដាក់ណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត រួមទាំងអាជ្ញាធរសង្កាត់ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ឃាត់បានមនុស្សចំនួន03នាក់។

    ជនសង្ស័យទាំង03នាក់នោះរួមមាន 1.ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ 16ឆ្នាំ 2.ឈ្មោះ ហ៊ាង សុខហឿន ភេទប្រុស អាយុ36 ឆ្នាំ។ តាមចម្លើយសារភាពជនសង្ស័យទាំង02នាក់ខាងលើ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ចំណង់ ហៅអេវ ភេទប្រុស អាយុ27ឆ្នាំ ជនសង្ស័យទាំងបីនាក់ មានទីលំនៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដកហូតវត្ថុតាងរូម៖ ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យសារធាតុញៀន) ចំនួន 06កូនថង់តូច, បំពង់កែវ1, បំពង់ចូកគ្រឿងញៀនចំនួន1 កាំភ្លើងកែឆ្នៃប៊ិច1, គ្រាប់2គ្រាប់(គ្រាប់AK១គ្រាប់) កាំបិត04ដើម, ម្ស៉ៅម៉ត់សលាយជាមួយកំទេចថ្នាំពណ៌ផ្កាឈូក 01កូនថង់តូច, ដងកាំភ្លើងស្នប់កែច្នៃ៣ដើម, សំបកថង់មួយចំនួន និងទូរសព្ទ 01 គ្រឿង។


    ជនសង្ស័យខាងលើនេះ ឃាត់ខ្លួននៅថ្ងៃទី11 ខែសីហា ឆ្នាំ2021 នៅចំណុចខ្ទម1កន្លែង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីឃាត់ខ្លួន បានយកទៅធ្វើសំណាកបឋមស្វែងរកជម្ងឺកូវីដ-19 នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី)លទ្ធផលអវិជ្ជមាន(-) ក៏បន្តនាំខ្លួនមកផ្នែកជំនាញធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមឃើញវិជ្ជមាន(+) ក៏ឃាត់ខ្លួនសួរនាំតែម្តង៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img