More

    សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងស៊ីសង (ភ្នាល់ មាន់ជល់ ) ១ ករណីឃាត់ខ្លួនមនុស្ស០៦នាក់ និងវត្ថុតាងមួយចំនួនធំ

    spot_img

    (ខេត្តបាត់ដំបង) កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីលួចលាក់លេងល្បែងភ្នាល់មាន់ជល់មួយកន្លែង បានឃាត់នាំខ្លួនមនុស្ស០៦នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា
    នៅវេលាម៉ោង ១៤ និង៣២ នាទី ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២១ លោកបានដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង (ភ្នាល់ មាន់ជល់ ) ១ ករណីក្នុងបទល្មើសជាក់ស្តែងនៅ ចំណុច ភូមិ បឹង ក្រសាល ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ ដំបង ។

    កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងក្រោមបទបញ្ជា ផ្ទាល់ របស់ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ ដោយមានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ។

    ក្នុងការចុះបង្ក្រាបនេះបានឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ជាមួយវត្ថុតាង ដកហូត បានរួម មាន ៖

    – ម៉ូតូ ចំនួ ន ០៣ គ្រឿង
    – មាន់ ជល់ ចំនួន ០៥ ក្បាល
    – ស៊ុមាន់ ចំនួន ០២
    – សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០១
    – ជញ្ជីង សម្រាប់ ថ្លឹង មាន់ជល់ ចំនួន ០១ ។

    ក្រោយពីឃាត់ខ្លួន អ្នកប្រព្រឹត្តល្បែងជល់មាន់ទាំង០៦នាក់ រួមជាមួយវត្ថុតាង ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បី បញ្ជូន ទៅ សាលាដំបូងចាត់ការ បន្ត តាម នីតិវិធី ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img