ភ្នំពេញ: កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានល្បាតនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់មុខសញ្ញាលួចយ៉ាងសកម្ម និងដកហូតឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយចំនួន ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុង បុរីរុងរឿង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគររាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លុះល្បាតមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យ២ នាក់ជិះម៉ូតូស្មាក់រីវ៉ូ មួយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខ ភ្លាមនោះកម្លាំងសមត្ថកិច្ចមានការសង្ស័យបានហៅឲ្យឈប់ រួចធ្វើការឆែកឆេរ បានរកឃើញឧបករណ៍សម្រាប់កាច់សោរករម៉ូតូមួយចំនួន ត្រូវបានឹមតកថកិច្ចឃាត់ខ្លួនតែម្តង ក្រោយឃាត់ខ្លូនកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យទាំងពីនាក់ឲ្យទៅសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យទី៣ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕អត្ថបទដោយ កុសល់