More

    រក.ឃើញហើយ ស.ពកុមា.រាអាយុ 14 ឆ្នាំម្នាក់ ដែលល.ង់ទឹក នៅក្នុងកា.ស៊ី.ណូ ខេត្តព្រះសីហនុ

    spot_img

    ខេត្តព្រះសីហនុ ក្មេងប្រុសអាយុ 14 ឆ្នាំដែលបានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី 9 ខែសីហាឆ្នាំ 2021 នៅក្នុងអាគារកាស៊ីណូ ( ផ្អាកអាជីវកម្ម )មួយកន្លែង គិតមកដល់វេលាម៉ោង 5 និង 15 នាទីនេះបានរកឃើញហើយដោយកម្លាំងសមត្ថកិច្ច នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមជាមួយក្រុមជំនាញមុជទឹក របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុនិងក្រុងអន្តរាគមន៍ពិសេស 911 បន្ទាប់ពីបាត់ខ្លួន អស់រយៈពេល 24 ម៉ោងនៅក្នុងអាគារ កាសស៊ីណូ (ផ្អាកអាជីវកម្ម) មួយកន្លែងឈ្មោះ ហ្កាន់ដាវ ស្ថិតនៅក្នុងភូមិ4 សង្កាត់លេខ 4 ក្រុងព្រះសីហនុ។

    យោងតាមប្រភពពីម្ដាយ ក្មេងដែលបាត់ខ្លួននេះឈ្មោះ ជូប បុប្ផា បានឲ្យដឹងថា ក្មេងប្រុសនេះមានឈ្មោះ ភឿង វេហា អាយុ 14 ឆ្នាំជាកូនប្រុសទីមួយ ក្នុងចំណោមកូន៥នាក់ ដែលបានមករើសអេតចាយនៅម្ដុំឆ្នេរអូរឈើទាលជារៀងរាល់ថ្ងៃ នៅថ្ងៃកើតហេតុកូនប្រុសរបស់គាត់បានមករើសអេតចាយជាមួយក្មេង 5 នាក់ទៀតប៉ុន្តែ បាត់តែកូនប្រុសរបស់គាត់មិនឃើញត្រឡប់ទៅផ្ទះដូចរាល់ថ្ងៃនៅពេលសួរនាំក្មេងក្មេងទើបដឹងថាកូនប្រុសរបស់គាត់បាត់ខ្លួនពេលកំពុងចូលរើសអេតចាយដែកចាស់ក្នុងកាសស៊ីណូដែលផ្អាកអាជីវកម្មមួយនេះ។

    ដោយឡែកយោងតាមប្រភពពីក្រុមក្មេងជំទង់ម្នាក់ក្នុងចំណោមពីរនាក់ដែលស្ថិតក្នុងព្រឹត្តិការណ៍នេះជាមួយក្មេងរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថាជារៀងរាល់ថ្ងៃពួកគេតែងតែដើររើសអេតចាយនៅតាមតំបន់ឆ្នេរហើយនៅថ្ងៃកើតហេតុពួកគេក៏បានដើរចូលក្នងកាស៊ីណូទុកចោលមួយកន្លែងហើយបានដើររើសកម្ទេចកម្ទីដែកចាស់ហើយក៏បានបបួលគ្នាចុះរាវដែកក្នុងទឹកបន្ថែមទៀតក្នុងចំណោមក្មេងចំនួន 5 នាក់ស្រី 2 ប្រុសវៃមានតែពួកគេប្រុសបានដោះសំលៀកបំពាក់ចុះក្នុងទឹករាវដែកឯក្មេងស្រីពុំបាននៅក្នុងកាស៊ីណូគឺដើរបែកទៅរើសកន្លែងផ្សេងនៅពេលចុះរាវពួកគេពីរនាក់បានច្រមុជទឹកចូលទៅក្នុងបន្ទប់ជាន់ក្រោមហើយក៏បានលង់ទឹកទាំងពីរនាក់តែនៅពេលនោះរូបគេបានស្ទុះទៅទាញដៃ អ្នកទាំងពីរដែលកំពុងលង់ទឹកតែសំណាងអាក្រក់ទាញបានតែម្នាក់ក្នុងចំណោម 2 នាក់ មកសង្គ្រោះនៅលើគោកបន្ទាប់មកក៏ចុះទៅស្រង់ម្នាក់ទៀតតែរកពុំឃើញឡើយ។

    ជុំវិញឧបទ្ទវហេតុនេះប្រធានក្រុមជំនាញម្នាក់របស់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានបង្ហើបថាសពកុមារារងគ្រោះបានរកឃើញនៅក្នុងបន្ទប់ជាន់ក្រោមបង្អស់ដែលខ្ចីទឹកកម្ពស់ជាង 2 ម៉ែត្រដោយមានស្ថានភាពកប់ក្នុងកំណរសំរាមហើយចំពោះមូលហេតុដែលបណ្ដាលឱ្យកុមាររងគ្រោះនេះស្លាប់គឺអាចបណ្ដាលមកពីកត្តាធំៗចំនួន 2 គឺទី 1 អាចបណ្ដាលមកពីការខ្វះខ្យល់អុកស៊ីសែននិងទី 2 អាចបណ្ដាលមកជាតិពុលនៅក្នុងទឹកដែលបំលែងពីសំរាមដើរបង្កើតបានជាអុបតាន អាម៉ូញាក់ ទើបធ្វើឱ្យក្នុងកុមារដែលចុះទៅក្នុងទឹកនោះទន់ដៃទន់ជើងលង់ទឹកតែម្ដង។
    ក្រោយការរកឃើញសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅកាន់លំនៅដ្ឋាននៅក្រុមទី 35 ភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុដើម្បីធ្វើបុណ្យតាមប្រពៃណីស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់អាជ្ញាធរដែនដី៕ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img