More

    ឯកឩត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ AstraZeneca ជូនដល់មន្រ្តីរាជការជួរមុខ 

    spot_img

    (ខេត្តព្រះវិហារ)៖ ខេត្តព្រះវិហារបើកយុទ្ធនាការចាក់វ៉ាក់សាំងAstrazeneca​ ដួសទី៣ជូនដល់មន្ត្រីជួរមុខដែលជាអ្នកប្រឈមហនិភ័យក្នុងកាឆ្លងមេរោគកូវិដ១៩បំប្លែងថ្មីDelteដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី០៨ខែសីហារឆ្នាំ២០២១ស្ថិតក្រោមអធិបតីភាពលោកប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារដែលក្នុងនោះគេសង្កេតឃើញមានវត្តមានអ្នកមុខអ្នកការដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានអនុប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្តជាច្រើនរូបផងដែរ។ នៅក្នុងឱកាសនោះលោកប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារបានមានប្រសាសន៏លើកឡើងថានៅក្នុងទឹកដីនៃខេត្តព្រះវិហារថ្ងៃនេះយើងបានបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដែលជាដូសទី៣ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីរាជការជួរមុខ ដែលប្រឈមនឹងហា​ មាននិភ័យក្នុងការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

    លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងប្រភេសAstra Zeneca សម្រាប់ចាក់ដូសលើកទី៣បន្ថែម ជំរុញអោយមានអង្គបក្សដិបក្សក្នុងខ្លួនយើង ប្រឆាំងជំងឺកូវីដ.១៩ ជូនដល់មន្ត្រីរាជការជួរមុខរួមមាន៖លោកគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខ នៅក្នុងខេត្តទាំង៧ជាប់ព្រំដែនថៃ ហើយក្នុងនោះក៏មានខេត្តព្រះវិហារផងដែរ។

    លោកអភិបាលខេត្តបានថ្លែងបន្តទៀតថា៖កន្លងមកយើងបានចាក់វ៉ាក់សាំងជូនកងកម្លាំងទាំង៣ មន្ត្រីរាជាការទូទាំងខេត្តចំនួន២ដូសរួចរាល់ហើយៗក៏បានចាក់ជូនបងប្អូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចំនួន៨ក្រុង ស្រុក គឺប្រជាពលរដ្ឋ១០០% ក្នុងនោះក្រុងព្រះវិហារ ស្រុករវៀងនិងស្រុកជាំក្សាន្ត កំពុងបន្តចាក់ដូសទី២ ចំណែកស្រុកគូលែន ស្រុកសង្គមថ្មី ស្រុកជ័យសែន ស្រុកឆែបនិងស្រុកត្បែងមានជ័យ កំពុងចាក់វ៉ាក់សាំងjonhson&jonhson ចំនួន០១ដូសតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់គ្រប់ចំនួនប្រជាពលរដ្ឋទាំងអស់ទេ គឺបានប្រមាណ៧០%តែប៉ុណ្ណោះ ដូច្នេះប្រជាពលរដ្ឋខេត្តព្រះវិហារជិតទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាហើយ និងត្រៀមចាក់វ៉ាក់សាំងជូនកុមារអាយុ១២ឆ្នាំដល់១៧ឆ្នាំបន្តទៀត។

    ជាមួយគ្នានេះដែរលោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ កម្លាំងសមត្ថកិច្ចនិងមន្ត្រីសុីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្តនិងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មបំផុតគ្រប់សកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាពលសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រីរបស់យើង ក៏ប៉ុន្តែវាជាកាតព្វកិច្ចនិងតួនាទីរបស់យើងទាំងអស់គ្នា ដែលជាអ្នកបម្រើរាស្ត្រ គឺមិនត្រូវគេចវេសពីការងារនិងភារកិច្ចឡើយ។

    ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងថា «អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩នៅខេត្តព្រះវិហារ កាលពីថ្ងៃទី
    ៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់
    សាំង AstraZeneca ពីក្រសួងសុខាភិបាល ចំនួន៦.២០០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩។

    លោកគួង ឡូ បានថ្លែងបន្តទៀតថាថា៖ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារកាតព្វកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកវិញ ដែលរាជរដ្ឋាភិបាល និងប្រកាសឱ្យពលករខ្មែរវិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសខ្លួនឯងវិញ បើសិនជាមានវិជ្ជមានកូវីដ
    ១៩។

    សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃចូលស្រុកខ្មែរវិញ។រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀតនៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ
    ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់នាពេលបច្ចុប្បន្ននេះ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img