More

    ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន06នាក់ នៅក្រុងប៉ោយប៉ែត

    spot_img


    បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន06នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី06 ខែសីហា ឆ្នាំ2021។

    ជនសង្ស័យទាំង06នាក់ 1.ឈ្មោះ ផង តុលា ភេទប្រុស អាយុ 30ឆ្នាំ ,2.ឈ្មោះ ផន សុហេង ភេទប្រុស អាយុ34ឆ្នាំ ,3.ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ 33ឆ្នាំ,4.ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ 30ឆ្នាំ ,5.ឈ្មោះ ណំ វាសនា ភេទស្រី អាយុ26ឆ្នាំ, 6.ឈ្មោះ ណាត់ ណារី ភេទស្រី អាយុ28ឆ្នាំ។ ជនសង្ស័យទាំង០៦នាក់ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


    លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំពោះបទល្មើសគ្រឿងញៀនត្រូវតែតស៊ូស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបឲ្យដូចជាភ្លៀងរលឹមជាលទ្ធផល នៅរសៀលថ្ងៃទី05ខែសីហា ឆ្នាំ2021 លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបមុខសញ្ញាប្រុស.ស្រី ជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន06 នាក់ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


    លោកស្នងការរង បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការនេះ ដកហូតបានវត្ថុតាង៖ មានម្សៅក្រាមសថ្លា(សង្ស័យជាសារជាតិញៀន) ចំនួន6កូនថង់តូច ទម្ងន់51.00ក្រាម, ថ្នាំគ្រាប់wyពណ៌ក្រហមចំនួន 159គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន07គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន1និងសំបកថង់,ទូរសព្ទដៃចំនួន03គ្រឿង និងឧបករណ៍ជក់មួយចំនួន៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img