More

    វ៉ាក់សាំង AstraZeneca ចំនួន ៦២០០ដូស ដែលត្រូវចាក់អោយមន្ត្រីរាជការដូសលើកទី៣ត្រូវបានដឹកតាមឩទ្ធមាចក្រមកដល់ខេត្តព្រះវិហារ

    spot_img

    (ព្រះវិហារ)៖វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ប្រភេទ AstraZeneca ចំនួន៦២០០ដូសសម្រាបចាក់លើកទី៣ ត្រូវបានដឹកតាមឧទ្ធម្ភាគច្រក មកដល់ទឹកដីខេត្តព្រះវិហារហើយ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១អញ្ជើញទៅទទួលថ្នាំវ៉ាក់សាំងខាងលើនាពេលគេសង្កេតឃើញមានវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តនិងលោក វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងក្រុមការងារកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តជាច្រើនរូបទៀតផងដែរ។

    លោកវេជ្ជបណ្ឌិត គួងឡូ បានថ្លែងប្រាប់ក្រុមភ្នាក់ងារព័ត៌មានប្រចាំខេត្តព្រះវិហារអោយដឹងថា «អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាល ចំនួន៦២០០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខដែលជាដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។

    លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារនិងកាតព្វកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលមកកាន់ស្រុកកំនើតរបស់ពួកគេវិញ ដែលប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោលោកបានប្រកាសឱ្យពលករខ្មែរយើងដែលបានចំណាកស្រុកហើយត្រូវវិលចូលមកស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសខ្លួនឯងវិញ បើមានករណីអ្នកវិជ្ជមានកូវីដ១៩។

    លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រុមការងាររៀបចំចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខនឹងរៀបចំចាក់នៅថ្ងៃស្អែកទី៨នេះ នៅអាគាររដ្ឋបាលខេត្ត ដើម្បីឱ្យស្របទៅតាមគោលនយោបាយរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដាក់ជូនឱ្យមកអនុវត្តន៍ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បន្តរឆ្លងចូលក្នុងសហគមន៍ទៀត។

    សូមជំរាបថា កាលពីថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្នុងអំឡុងពលកជាច្រើនដែលពួកគេត្រូវបានវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសខ្លួនវិញស្ថិតក្នុងកាលះទេសះមួយដែលជំងឺកូវីដ១៩កំពុងមានការីករាលដាល់នៅតាមបណ្តាខេត្ត១មួយចំនួនជាប់ព្រំដែនថៃនាពេលបច្ចុប្បន្ននេះ។

    រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់ក៏ដូចជាស្រុក១ចំនួនក្នុងខេត្តព្រះវិហារ។

    ការចាក់ដូសលើកទី៣នេះ គឺតម្រូវប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតដើម្បីឆ្លើយតបតម្រូវការបស់បងប្អូនប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការជាដើមនោះ៕ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img