More

    ឆក់ការបូបបានសម្រេច ហើយរត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកចោរៗ​ ផ្អើលសមត្ថកិច្ចដេញចាប់បានពីរនាក់

    spot_img

    អត្ថបទដោយ កុសល់/97

    ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនភ្លាមនោះជនរងគ្រោះស្រែកថាចោរៗទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញឃាត់ខ្លួនបាន២នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់។
    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខទីស្នាក់ការភូមិជ្រៃកោង តាមបណ្តោយផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ សាន់ លីណា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ យ៉េន វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅតាមផ្លូវ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។

    តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងដោយស្ពាយការបូបលុយ ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកnex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IU 3619 និងមួយគ្រឿងទៀតមិនចាំម៉ាក បានជិះមកពីក្រោយរួចធ្វេីសកម្មភាពឆក់ការបូបលុយពីស្ត្រីរងគ្រោះបានសម្រេចរួចព្យាយាមគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រេកថាចោរៗទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដេញចាប់រហូតដល់ភូមិព្រៃល្វា ទេីបសមត្ថកិច្ចចាប់បាន២នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់។

    ជនរងគ្រោះបានបញ្ជាក់ថា ក្នុងការបូបរបស់គាត់មានលុយខ្មែរនិងដុល្លារសរុបជាង១ពាន់ដុល្លារនិងគ្រឿងអលង្ការមួយចំនួនទៀត។

    ក្ក្រោយកេីតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលចោមចៅទី២នាំខ្លួនយកទៅសាកសួរបន្តរងចាំបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់។ ចំណែកការបូបលុយត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដេីមវិញ៕

    spot_img

    អត្ថបទទាក់ទង

    spot_img