More

    មន្ត្រីនគរបាលជាង៣០០នាក់ ត្រូវបានប្រកាសតែងតាំងមុខតំណែង នៅខេត្តបាត់ដំបង

    spot_img

    បាត់ដំបង៖ នៅព្រឹកថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០ ២០ ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ តំណែង និងបំពាក់ឋាន ន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិចំណុះ ស្នង ការ ដ្ឋាន នគរបាលខេត្តបាត់ដំបង ដែលពិធី នេះរៀបចំធ្វើនៅសាល ប្រជុំអាគាE ក្នុងបរិវេណរដ្ឋបាលខេត្ត បាត់ដំបង។

    ពិធីនាពេលនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង នាយ នាយរងការិយា ល័ យជំនា ញ មេបញ្ជាការវរសេនាតូចនគរបាលការ ពារព្រំដែនគោក និងអធិការ អធិការរងនគរ បាលក្រុង ស្រុកព្រមទាំងកងកម្លាំងនគរបាលជាច្រើន រូប។

    មន្រ្តីដែលត្រូវធ្វេីពិធីនាពេលនេះសរុបមានចំនួន ៣៤៧ នាក់ក្នុងនោះនគរបាល នារីចំនួន ៦៤នាក់ ដែលចំនួននេះមានមន្ត្រីនគរបាលទេីប ប្រកាសតាំងស៊ប់ថ្មីមានចំនួន ១០០ នាក់ នគរបាលនារីចំនួន ៣៣នាក់ផងដែរ។
    -មន្រ្តីនគរបាលដែលត្រូវបានប្រកា ស និងបំពាក់ក្នុងនោះមាន៖
    -ថ្នាក់ស្នងការរងចំនួន០១នាក់(ប្រកាសភារកិច្ច)
    -បំពាក់ឋានន្តរសក្តិ៖
    -ថ្នាក់វរសេនីយ៍ទោ ចំនួន០២នាក់
    -ថ្នាក់វរសេនីយ៍ត្រីចំនួន១៤នាក់
    -ថ្នាក់អនុសេនីយ៍ឯកចំនួន១០៦នាក់
    -ថ្នាក់អនុសេនីយ៍ទោចំនួន ៤១នាក់
    -ថ្នាក់អនុសេនីយ៍ត្រីចំនួន ៧៧នាក់
    -ថ្នាក់ព្រិន្ទបាលឯកចំនួន ១៧នាក់
    -ថ្នាក់ព្រិន្ទបាលទោចំនួន៤៩នាក់
    -ថ្នាក់ពលបាលទោចំនួន០១នាក់

    មានប្រសាសន៍ក្នុងឱកាសនេះឯកឧ ត្តម ឧត្តម សេ នីយ៍ទោ អ៊ុច សុខុន បាន ពាំនាំនូវការផ្តាំផ្ញេីសាក សួរសុខ ទុក្ខពី សំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ សួងមហា ផ្ទៃ ពីសំណាក់ឯកឧត្តម នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការ នគរបាលជាតិ ព្រមទាំងឯកឧត្តម ងួន រតន:អភិ បាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលសម្តេចព្រមទាំងឯក ឧត្តម ក៏ដូចជាថ្នាក់ ដឹកនាំផ្សេងទៀតតែងតែ បានគឹតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កង កម្លាំងនគរបាលជាតិ។

    ជាមួយនេះឯកឧត្តមលេីកឡេីងអំពី ស្នាដៃ សមិទ្ធិផលជាច្រេីនដែលមន្រ្តី នគរបាលបានចូលរួមអនុ វត្ត ក្នុងបុព្វ ហេតុ ការពារជាតិ ការពារបូរ ណ ភាពទឹ កដី រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គ ម ផ្តល់នូវភាពសុខសាន្តជូនប្រ ជា ពលរដ្ឋ។

    ឯកឧត្តមបានណែនាំផ្តាំផ្ញើដល់ កង កម្លាំងនគរ បា លទាំងអស់ដែលទើប ទទួលបាននូវការប្រ កា ស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន ន្តរសក្តិនាពេលនេះ ជាពិសេសមន្ត្រីនគរបាល ដែលទេីបប្រកាសតាំងស៊ប់ទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត ត្រូវគោរព វិន័យរបស់កង កម្លាំងនគរបាលជាតិ មានសីលធ៌ម អាកប្បកិរិយាស្លូតបូត សុភាពរាបសារល្អសក្តិសមជាអ្នក បម្រើប្រជាពលរដ្ឋ។

    មន្រ្តីនគរបាលត្រូវតស៊ូប្រឆាំងនិងបង្រ្កាបរាល់បទ ល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក៏ដូចជាក្នុងដែនសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះត្រូវអនុវត្តនិងផ្សព្វផ្សាយគោលនយោបាយ ស្តីពីភូមិ ឃុំមានសុវត្ថិភាព ដោយផ្តោតសំខាន់លេីករណីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ករណីគ្រឿងញៀន ករណីចរាចរណ៍ផ្លូវគោក និងករណីអគ្គិភ័យ ក្នុងនោះមន្រ្តីនគរបាល មិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬ ពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់ ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ សំខាន់គឺត្រូវធ្វេីនូវអំពេីល្អគ្រប់ពេលវេលា។

    ឯកឧត្តមបានបន្តថានគរបាលត្រូវមានសាម គ្គីភាពផ្ទៃក្នុងៗអង្គភាព មានសាម គ្គីភាពជាមួយអា ជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្រុង ស្រុកក៏ដូចអាជ្ញាធរ មាន សម ត្ថកិច្ចពាក់ព័ន្ធក្នុង មូលដ្ឋានឬភូមិសាស្រ្ត ទទួល ខុស ត្រូវរបស់ខ្លួន។

    ជាចុងក្រោយឯកឧត្តមស្នើដល់មន្រ្តីនគរបាលជាតិទាំងអស់ ត្រូវបន្តចូលរួមបង្ការ ការពារខ្លួនឯងផ្ទាល់ក៏ដូចជាក្រុមគ្រួសារ ចំពោះករណីឆ្លងជម្ងឺ Covid-19 ក្រៅពីនោះមន្រ្តីនគរបាល ត្រូវបន្តបំផុសផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដែលក្នុងនោះមន្រ្តីនគរបាលត្រូវធ្វើ ជាគំរូល្អដល់ប្រជាពលរដ្ឋលើបញ្ហានេះ ចៀសវាងនូវការរិះគន់ ឬទិទៀនពីមហាជនចំពោះកំ ហុសឆ្គងរបស់មន្រ្តីនគរបាលយើងមួយចំនួនតូច មិនគោរពច្បាប់ហើយ ជះឥទ្ធិពលមិនល្អដល់មន្រ្តីនគរ បាលជាតិទាំងមូល ឯកឧត្តមស្នេីដល់មន្រ្តីនគរ បាលចរាចរណ៍នៅតាមគោលដៅ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលជាតិរូប ណា ដែលប្រព្រឹត្តល្មេីសច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនលេីកលែងហេីយស្នេីធ្វេី របាយការណ៍ មក ថ្នាក់ដឹកនាំស្នងការពិនិត្យអំពីបញ្ហាវិន័យចំពោះ មន្ត្រីរូបនោះស្របតាមអនុសាសន៍ ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img