More

    ភ្ញាក់ផ្អើល!​ មេធាវីម្នាក់លង់ទឹកសមុទ្រ​នៅឆ្នេរអូរត្រេះ១ រកមិនទាន់ឃើញ

    spot_img

    ព្រះសីហនុ៖ អាជ្ញាធរមានសមត្ថកិច្ច បានឲ្យដឹងថា មានករណីលង់ទឹកមួយ បានកើតឡើងនៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ វេលាម៉ោងជាង ៤ល្ងាច នៅចំណុចឆ្នេរអូរត្រេះ១ ឋិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    ករណីលង់ទឹកនេះគឺជា ភ្ញៀវទេសចរជនជាតិខ្មែរមកពីរាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់  ដោយទឹករលកបោកបក់ខ្លាំង បានបាត់ខ្លួន ១នាក់។

    ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។

    បច្ចុប្បន្នកម្លាំងនគរបាល និងប្រជាពរដ្ឋបានកំពុងស្វែងរក ដោយប្រើប្រាស់ម៉ូតូទឹកចំនួន៣គ្រឿង បានស្វែងរកក៏ប៉ុន្តែមិនទាន់រកឃើញ ជនរងគ្រោះនៅឡើយទេ ហើយនៅថ្ងៃស្អែកនេះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរខេត្តបន្តស្វែងរកជនរងគ្រោះបន្តទៀតដែរ៕ដោយ វាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img