More

    កម្លាំងនគរបាលឃាត់ខ្លួនបាន09នាក់ ក្រុមរើសអេតចាយបន្លំគាស់ផ្ទះលួចទ្រព្យសម្បត្តិ៍អ្នកស្រុក

    spot_img

    បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមជនសង្ស័យជាអ្នកអូសរទេះ និងដើរស្ពាយការ៉ុងរើសអេដចាយតែបន្លំគាស់ផ្ទះអ្នកស្រុកចូលលួចទ្រព្យសម្បត្តិ៍ពេលយប់ ជាបន្តបន្ទាប់ចំនួន09នាក់ បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនៅរសៀលថ្ងៃទី02 ខែសីហា ឆ្នាំ2021។
    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ណែនាំពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះល្បាតនៅពេលយប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន 09នាក់ នាំមកអធិការដ្ឋានដើម្បីស្រាវជ្រាវសួរនាំបក្ខពួកជាបន្តបន្ទាប់ទៀត។


    លោកអធិការ បញ្ជាក់ថា ខណៈដែលកងកម្លាំងនគរបាលចុះល្បាត នៅយប់ថ្ងៃទី31 ខែសីហា ឆ្នាំ2021 ក៏ប្រទះឃើញជនសង្ស័យចំនួន02នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើររើសអេតចាយស្ពាយការ៉ុង សង្ស័យឆែកឆេរឃើញវត្ថុតាង ក្បាលរ៉ូមីណេទឹក កន្លះការ៉ុង។ តាមចម្លើយសារភាពជនង្ស័យខាងលើនេះ នៅថ្ងៃទី01 ខែសីហា ឆ្នាំ2021 កម្លាំងបានចុះទៅស្រាវជ្រាវឃាត់ខ្លួនបក្ខពួកចំនួន07នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលក្នុងភូមិសាស្ត្រខាងលើ រកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ កង្ហាត្រជាក់01 ចានបង្គន់01 ភ្លើងហ្វា01 ឧបករណ៍បន្ទប់ទឹក+ខ្សែរភ្លើងមួយចំនួន កញ្ចក់សុលឡា06,ដុំឌីសង់ទ័រ16, រម៉កកង់បី01,កាំបិតក្វែវ01,ពូថៅ02, ដាវ01 ,ដបជក់គ្រឿងញៀន03។


    ជនសង្ស័យបានសារភាពថា ខ្លួនពិតបានបានដើរស្ពាយការ៉ុង និងអូសរទេះរើសអេតចាយនៅពេលយប់ និងតែងតែដើរគាស់ផ្ទះអ្នកស្រុកដែលគេមិននៅ ចូលលួចយកសម្ភារៈ និងទ្រព្យសម្បត្តិ៍អ្នកស្រុកពិតប្រាកដមែន។ ដោយឡែកលទ្ធផលធ្វើតេស្តលើជនសង្ស័យទាំង09នាក់ បញ្ជាក់ថាពួកគេជាប់មានសារធាតុញៀនចំនួន08នាក់៕ដោយ​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img